គ.ជ.ប ប្រកាស​ព្យួរ​សិទ្ធិ​បោះ​ឆ្នោត​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ទាំង ៩​រូប

រូបភាពការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១៧ (រូបភាព៖ បណ្ដាញសង្គម)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បានចេញសេចក្ដីថ្លែងការណ៍ថា ថ្នាក់​ដឹកនាំ​ទាំង ៩​រូប​របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ ត្រូវ​បាន​ព្យួរ​សិទ្ធិ​បោះ​ឆ្នោត​​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ចុង​ខែ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ ២ថ្ងៃ គ.ជ.ប បាន​ប្រកាស​ថា គ.ជ.ប. បាន​សម្រេច​ព្យួរ​សិទ្ធិ​បោះ​ឆ្នោត​ប្រធាន​ គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុ​ប្រធាន គ.ជ.ប លោក នុត សុខុម  និង​សមាជិក​ គ.ជ.ប លោក មាន សាទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។

មាត្រា ៨ នៃ​ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ឆ្នាំ​២០១៥ បាន​កំណត់​ថា ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នរហូតដល់ថ្ងៃបញ្ចប់មុខតំណែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ