ថៃ ចេញដីកាចាប់ខ្លួន​មនុស្សពីរនាក់ទាក់​ទងសោកនាដកម្មលិចនាវាទេសចរណ៍​នៅភូកេត

ការជួយសង្គ្រោះជនបរទេសដែលជួបគ្រោះថ្នាក់លិចនាវានៅប្រទេសថៃ ភូកេត​(រូបភាពពី RACU)

តុលាការ​ថៃ បាន​ចេញដីការ​ចាប់ខ្លួន​មនុស្សពីរនាក់​ដែល​ជាប់ទាក់ទងនឹងករណីនាវាទេសចរណ៍ដែល​ដឹកភ្ញៀវទេសចរចិន​លិចនៅភូកេត។

យោងតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ឌឹណេសិនរបស់ថៃ តុលាការខេត្ត​ភូកេតកាលពីថ្ងៃទី១២កន្លងទៅ ប្រទេស​ថៃ​បាន​ចេញដីការ​ចាប់ខ្លួនមនុស្សពីរនាក់ ដែល​ក្នុងនោះរួមមាន ​ម្ចាស់នាវាទេសចរណ៍ និងប្រធានវិស្វករសម្រាប់នាវានេះ។ ពួកគេ​ទាំងពីរនាក់ត្រូវបាន​តុលាការ​ប្រឈម​មុខនឹង​ការចោទពីបទធ្វេសប្រហែស​ដែល​បណ្ដាល​អោយបាត់បង់​អាយុជីវិត​និង​បង្កររបួសស្នាម​ដល់អ្នកដទៃ។

តាមប្រភពដដែល​នេះ ប្រសិន​បើពួកគេត្រូវបានតុលាការរក​ឃើញ​ថាមាន​ទោស​ដូច​បាន​បញ្ជាក់​ខាង​លើ​នេះមែន​ ពួកគេ​​ប្រឈម​នឹងការជាប់ពន្ធនាគារ​រយៈពេល​១០ឆ្នាំ។​

កាលពីយប់ថ្ងៃទី៤ ខែកក្កដានេះ ភ្ញៀវទេសចរចិនចំនួន​៩៣នាក់រួមជាមួយក្រុម​នាវឹកនិង​មគ្គុទេស​ ទេសចរណ៍ ជាជនជាតិ​ថៃ១២នាក់ផ្សេងទៀត បាន​ជិះនាវា​កំសាន្ត​នៅសមុទ្រនៅខេត្តភូកេតរបស់ថៃ​​ ខណៈពេលនោះពួកគេបាន​ជួបព្យុះបក់បោក​ដែលមានរលក​កម្ពស់​៥ម៉ែត្រ​ ជាហេតុបណ្ដាល​ឲ្យនាវា​របស់ពួកគេលិច​នៅពេលនោះ។ គ្រោះថ្នាក់បានបណ្ដាល​អោយមនុស្សចំនួន​៥៧នាក់បាត់បង់ជីវិត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ