លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា មានគណបក្សលោកទើបប្រាសាទព្រះវិហារគង់វង្ស

លោក ហ៊ុន សែន ចូលរួមអបអរសាទរខួប ១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប០១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុហ៍ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី ១៥ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាមានគណបក្សប្រជាជនកម្ពុជាទើបប្រាសាទព្រះ​វិហារ​ស្ថិត​ស្ថេរគង់វង្ស​និងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងបែបនេះនៅក្នុងអំឡុង ពិធីរំលឹកខួប១០ ឆ្នាំនៃការដាក់​ប្រា​សាទ​​​ព្រះ​វិហារ និង​ខួប​មួយឆ្នាំ នៃការដាក់ប្រាសាទសំបូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែល​នឹងប្រព្រឹត្តិទៅ​នៅ​ស្តាត​អូឡាំពិកនា រសៀលថ្ងៃទី ១៥ ខែ កក្ដដា នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងអះអាងថា៖

មាន គណបក្សប្រជាជន​កម្ពុជា ទើប​ប្រាសាទ​ព្រះវិហារស្ថិតស្ថេរគង់វង្សនិងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក!

បន្ថែមលើនោះលោកនាយករដ្ឋមន្រ្តីកាន់អំណាចចាស់វស្សាវរូបនោះ ក៏បានបន្តអំពាវនាវឲ្យ​ពលរដ្ឋបោះ​ឆ្នោតគាំទ្រ ដោយថា​ក្រោម​ការ​ដឹកនាំរបស់គណបក្សខ្លួន ធ្វើឲ្យកម្ពុជាកាន់តែរឹងមាំ និងកាន់តែរីកចម្រើន​ ជាពិសេស គឺការការពារ និងថែរក្សា​សម្បត្តិមរតកវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ​ អោយបានគង់វង្ស​។

ទោះបីជាយ៉ាងណាក៏នាយករដ្ឋមន្រ្តីរូបនោះក៏បានរំលឹកដែរថាប្រទេស កម្ពុជាបានឈ្នះក្តី “ប្រាសាទ​ព្រះវិហារ” លើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ គឺតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ មកម៉្លេះ។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូល នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពី ថ្ងៃទី ៧ ខែ កក្កដា ២០០៨ និងចំណែកឯប្រាសាទសំបូរព្រៃគុហ៍វិញត្រូវបាន​ដាក់បញ្ជូលសម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី​ ៨ ខែកក្កដា ២០១៧។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ