ទំនប់វារីអគ្គិសនីកំចាយ បើកទ្វារទឹកចំនួន២ ខណៈដែលភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង

ទំនប់​វារី​អគ្គិសនី​កំចាយ​វិញ (រូបភាព៖ បណ្ដាញសង្គម)

ក្រុម​ហ៊ុន​វារី​អគ្គិសនី​ចិន ស៊ីណូ​ហាដ្រូ​កំចាយ បានបើកទ្វាទឹក២ ខណៈដែលភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង ហើយអាជ្ញាធរខេត្តកំពតបានប្រាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

អភិបាលរងខេត្តកំពត​ លោក ស៊ីម វុទ្ធា បានប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃនេះថា ទំនប់វារីអគ្គិសនីកំចាយ បានបើកទ្វារទឹកទី២ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពេលភ្លៀងធ្លាក់ខ្លំាងបន្តបន្ទាប់ ដែលធ្វើឲ្យអាងស្តុកទឹកពេញ។ក្រុមហ៊ុនបានបើកទ្វារទឹកដើម្បីបញ្ជៀសការបាក់ទំនប់វារីអគ្គិសនី និងអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។

លោក វុទ្ធា បានមានប្រសាសន៍ថា មុនបើកទ្វារទឹកខាងក្រុមហ៊ុន និង​​​អាជ្ញាធរខេត្តបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក៏ដូចជា​​​ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន។ កម្លាំងសមត្ថកិច្ចខេត្ត​​​ និង គណកម្មា​​​​​​ធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងបន្តតាមដានស្ថានភាពទឹក ប៉ុន្តែមកដល់រសៀលថ្ងៃចន្ទនេះពុំមានលិចល់ងផ្ទះប្រជាពលរដ្ឋនោះទេ។

លោក វុទ្ធា បានបន្ថែមថា ក្រុម​ហ៊ុន​វារី​អគ្គិសនី​ចិន ស៊ីណូ​ហាដ្រូ​កំចាយ នឹងបើកទ្វារទឹកទី៣​​​និងទី៤​​​ បន្ថែមទៀត ប្រសិនបើភ្លៀងបន្តធា្លក់ខ្លាំង។​​​

ក្រុម​ហ៊ុន​វារី​អគ្គិសនី​ចិន ស៊ីណូ​ហាដ្រូ​កំចាយ បានបើកទ្វារទឹកទី១ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨​​​បន្ទាប់ពីភ្លៀងធ្លាក់ពេញអាង។

ទំនប់​វារី​អគ្គិសនី​កំចាយ ត្រូវ​បាន​​បើក​បង្ហូរ​ទឹក​ម្ដង​រួចម​ក​ហើយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗគ្នា​​រយៈ​ពេល ២​ថ្ងៃ ដែល​បង្ក​ឲ្យ​ជន់​លិច​ឃុំ​ចំនួន ៣ នៅ​ក្នុង​ស្រុក​ទឹកឈូរ និង​ជន់​លិច​ផ្ទះ​សម្បែង​ពលរដ្ឋ​ជិត ២​ពាន់​គ្រួសារ។​

ទំនប់វារីអគ្គិសនីកំចាយ ត្រូវបានដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំ​២០១១ ដែលផលិត​ថាមពល​បាន ១៩៣,២​​មេហ្គាវ៉ាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ