រដ្ឋសភាអនុម័តច្បាប់ជាង១០០ នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ

ស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋសភាកម្ពុជាក្នុង​អាណត្តិ​ទី៥នេះ បានអនុម័តច្បាប់ចំនួនជាង​១០០ ដែល​ស្ថាប័ន​នេះអះអាងថាសម្រាប់បម្រើ​ជាប្រយោជន៍ដល់សង្គមជាតិ។

យោង​តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AKP ចេញផ្សាយ​កាល​ពីថ្ងៃទី១៥ ខែ កក្កដានេះ រដ្ឋសភាកម្ពុជា បាន​អនុម័តច្បាប់បាន​ចំនួន​១០៩ក្នុងរយៈពេល​៥ឆ្នាំនេះ។ ​

តាមប្រភពដដែលនេះ នៅក្នុងរយៈពេល៥ឆ្នាំនេះ រដ្ឋសភាបានបើកកិច្ចប្រជំុគណៈអចិន្រ្ដៃយ៍ចំនួន៩៧លើក ប្រជំុពេញអង្គ ៦៥លើក និងប្រជំុវិសាមញចំនួន១១លើក ។

រដ្ឋសភាមាននាទីជាតំណាងឲ្យប្រជាពលរដ្ឋ ជាអ្នកធ្វើច្បាប់ និងជាអ្នកបង្កើត និងរំលាយរាជរដ្ឋាភិបាល ជាអ្នកតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ដែលមានអាណត្តិរយៈពេល៥ឆ្នាំ ដែលកើតចេញពីការបោះឆ្នោតជាសកល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ