ធនាគារជាតិព្រមានបិទស្ថាប័នផ្តល់ប្រាក់កម្ចីដែលយកឯកសារសម្គាល់ខ្លួនធ្វើជារបស់ធានា

អត្តសញ្ញាណប័ណ្ណ

ធនាគារជាតិនៃកម្ពុជាក្រើនរំឭកជាថ្មីទៅដល់គ្រឺះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួន​ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្តល់កម្ចី។​

សេចក្តីប្រកាសព័ត៌មាន​របស់ធនាគារជាតិចុះថ្ងៃទី១៧ ខែកក្កដា លើកឡើងថា ស្ថាប័នផ្តល់ប្រាក់កម្ចីទាំងនោះមិនបានអនុវត្តអោយបានពេញលេញនៅឡើយ។

ធនាគារជាតិបញ្ជាក់ថា បើសិនជាស្ថាប័នទាំងនោះនៅតែមិនព្រមអនុវត្តតាមការណែនាំនោះ នឹងប្រឈមការដកហូតអាជ្ញាប័ណ្ណ ផ្អែកតាមមាត្រា៥២និង៥៦នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ