អ្នកជិះរថយន្តក្រុងសាធារណៈ ទទួលបានសេវា​អ៊ីនធឺណិតដោយឥតគិតថ្លៃ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City bus) បាននឹងកំពុងរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធWiFi នៅតាមរថយន្តក្រុង ដើម្បីផ្តល់ជូនបងប្អូនប្រើប្រាស់អ៉ីនធ័រណេតដោយឥតគិតថ្លៃ (រូបភាព៖ ហ្វេសប៊ុក​ សាលារាជធានីភ្នំពេញ)

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ  កំពុង​ដំឡើងដាក់ឲ្យប្រើប្រាស់នូវ​សេវាកម្មអ៊ីនធឺណិតនៅតាមរថយន្តក្រុងដែលអាចឲ្យអ្នកដំណើរ​​ប្រើប្រាស់​ដោយ​សេរី​និងឥតគិតថ្លៃ។

អ្នកនាំពាក្យសាលាក្រុង លោក ម៉េត មាសភក្តី បានប្រាប់វីអូឌីនៅថ្ងៃនេះថា​ ការដាក់អោយប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃនៅតាមរថយន្តក្រុងសាធារណៈ ធ្វើឡើង​ក្នុងគោលបំណងផ្តល់ការពេញចិត្តនិងភាពសប្បាយរីករាយបន្ថែមមួយកំរិតទៀតទៅដល់អ្នកដំណើរដែលបានប្រើប្រាស់សេវារថយន្ត។​

លោកបានបន្តថា បើគិតត្រឹម​ម្សិលមិញនេះ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូនបានបំពាក់និងដាក់អោយប្រើប្រាស់បាន​ចំនួន​ប្រមាណ ៨០គ្រឿងហើយ ហើយកំពុងតែបន្តបំពាក់​រហូតដល់​គ្រប់រថយន្ត​ក្រុង​ទាំ​ងអស់។

បើតាម​លោក ម៉េត មាសភក្តី  ចំនួនអ្នកដំណើរដែលប្រើប្រាស់ឡាននៅពេលបច្ចុប្បន្ននេះមានចំនួនប្រមាណ២ម៉ឺននាក់ជារៀងរាល់ថ្ងៃ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ