UNDP សហការជាមួយកម្ពុជាក្នុងការជួយកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ផ្លូវជាតិលេខ ៤ ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្ន (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម)

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​នៃប្រទេសកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅ​ម្សិលមិញ​​ បាន​រៀប​ចំ​ការពិគ្រោះយោបល់គ្នា​ស្តីពីយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅប្រទេស​កម្ពុជា​។

យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ​ប្រចាំកម្ពុជា​ចុះនៅថ្ងៃទី២០​ខែកក្កដា​ គណៈកម្មា​​ធិការ​​​ជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ រួមជាមួយ​ UNDP និងដៃគូដទៃទៀត កំពុង​អនុវត្ត​ការ​បណ្តុះ​បណ្តាល អំពីការ​វាយ​តម្លៃលើតម្រូវការបន្ទាប់​ពីគ្រោះមហន្តរាយ ដែល​ជាផ្នែកមួយនៃការត្រៀម​បង្ការរបស់​ប្រទេស​កម្ពុជាសម្រាប់យុទ្ធសាស្រ្តស្តារឡើងវិញ។​

តាមប្រភពដដែល UNDP មានគោលដៅជួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកការវិភាគរៀបចំផែនទី​ហានិ​ភ័យ​​ យុទ្ធសាស្រ្តជាតិក្នុងការ​តាមដាន និង​រាយការណ៍អំពីវឌ្ឍនភាពជាតិក្នុងការសម្រេចក្របខ័ណ្ឌសែនដាយ SFDRR ​សម្រាប់​កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ ២០១៥-២០៣០។

សេចក្តីប្រកាសព័ត៌មានដដែលនេះ កាលឆ្នាំ ២០១៣ ទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួន ២០ ក្នុងចំណោម​ខេត្តទាំង​២៥ របស់ប្រទេសកម្ពុជា ដែល​បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ១៨០នាក់ និងបង្កការខូចខាតគិតជាទឹក​ប្រាក់ច្រើនជាង ១,៧លានដុល្លា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ