សាលារាជធានីស្នើពលរដ្ឋទុកដាក់សំរាមឲ្យបាន​ត្រឹមត្រូវក្នុងពេល​ឈប់សម្រាកបោះឆ្នោត​

ស្ត្រី២នាក់កំពុងយកសំរាមចោលក្នុងធុង ខណៈអ្នកពាក់ព័ន្ធអំពាវនាវឲ្យជួយថែរក្សាបរិស្ថានក្នុងថ្ងៃបុណ្យអុំទូកនេះ

សាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ​​រក្សា​ទុក​ដាក់​សំរាម​ឲ្យបានត្រឹមត្រូវតាម​ទីតាំង​របស់​ខ្លួន​ចាប់​ពីថ្ងៃ​ទី២៨ ​ដល់ថ្ងៃទី៣០ ខែកក្កដា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពី​ថ្ងៃ១៩ ខែកក្កដា​ កម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលបម្រើការងារសម្អាត និងដឹកជញ្ជូនសំរាម​ក្នុងរាជធានី​ភ្នំពេញ ត្រូវបានឈប់សម្រាក៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ដើម្បីធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​នៅ​តាមបណ្ដាខេត្តនានា។

ប្រភពដដែលក៏បានបញ្ជាក់ថា នៅក្នុងអំឡុងពេល៣ថ្ងៃ នៃការឈប់សម្រាកនេះ ការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញមិនបានពេញលេញឡើយ ពីព្រោះនៅសល់តែកម្មករ កម្មការិនីបម្រើការងារតាមការស្ម័គ្រចិត្តប៉ុណ្ណោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ