ព្រាប សុវត្ថិ ​ប្រកាសថា​​​ធ្វើជំនួញ​ដីធ្លី អោយខ្លាំងដូចអាជីពចម្រៀង

លោក​ ព្រាប សុវត្ថិ ​បាន​ប្រកាស​​​​ក្នុង​​​វេទិកាសន្និសីទសារព័ត៌មានថា លោកបាន​​​​បណ្ដាក់ទុន​ក្នុងជំនួញដីធ្លីរហូត​​​ដល់ទំហំទឹកប្រាក់​​​​​​៥លានដុល្លារ ​​​​ក្នុង​កិច្ច​សហការ​ទ្វេភាគី​​ជាមួយ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា

កាលពីថ្ងៃទី​២១ កក្កដា ​​លោក​ ព្រាប សុវត្ថិ ​បាន​ប្រកាស​​​​ក្នុង​​​វេទិកាសន្និសីទសារព័ត៌មានថា លោកបាន​​​​បណ្ដាក់ទុន​ក្នុងជំនួញដីធ្លីរហូត​​​ដល់ទំហំទឹកប្រាក់​​​​​​៥លានដុល្លារ ​​​​ក្នុង​កិច្ច​សហការ​ទ្វេភាគី​​ជាមួយ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថាជា​​​​អ្នកជំនួញ​​​​​ជោគជ័យម្នាក់​លើវិស័យអចលនទ្រព្យ​ ដោយលោកប្រកាសថា​នេះ មិនមែនជាការសាកល្បងនោះទេ ប៉ុន្តែនឹងធ្វើអោយខ្លាំងដូចគ្នា​នឹង​អាជីពចម្រៀង​​​​​​​ដែលមានការ​​ទទួលស្គាល់​​។ ​​​​

កាលពីថ្ងៃទី​២១ កក្កដា ​​លោក​ ព្រាប សុវត្ថិ ​បាន​ប្រកាស​​​​ក្នុង​​​វេទិកាសន្និសីទសារព័ត៌មានថា លោកបាន​​​​បណ្ដាក់ទុន​ក្នុងជំនួញដីធ្លីរហូត​​​ដល់ទំហំទឹកប្រាក់​​​​​​៥លានដុល្លារ ​​​​ក្នុង​កិច្ច​សហការ​ទ្វេភាគី​​ជាមួយ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថាជា​​​​អ្នកជំនួញ​​​​​ជោគជ័យម្នាក់​លើវិស័យអចលនទ្រព្យ​ ដោយលោកប្រកាសថា​នេះ មិនមែនជាការសាកល្បងនោះទេ ប៉ុន្តែនឹងធ្វើអោយខ្លាំងដូចគ្នា​នឹង​អាជីពចម្រៀង​​​​​​​ដែលមានការ​​ទទួលស្គាល់​​។ ​​​​

ទំហំទុន​ទ្វេភាគ ដែលមានចំនួនមិន​​ធម្មតានេះ លោក​​​​ និងដៃគូបានរួមគ្នាទិញ​ដី​ជាង​​១៣ហិកតានៅ​ម្ដុំ​​ផ្សារព្រៃទទឹង​​ លើផ្លូវ​ជាតិលេខ​​៣ និង​បាន​ពុះជាឡូតិ៍ដាក់លក់​ ​​​និងគម្រោង​បើក​លក់ដីឡូតិ៍​​​​បន្ត​​បន្ទាប់ទៀត ដើម្បី​​​ធ្វើជំនួញដីធ្លីអោយខ្លាំង។

​លោក ព្រាប សុវត្ថិ ​​និយាយថា ហេតុផលដែលលោកសម្រេចចិត្ត​​​​ចុះកិច្ចព្រមព្រៀង​​​​​ជាមួយ​លោកឧកញ៉ា ឡេង ណាវ៉ាត្រា ​​​ដោយសារតែលោក​​​យល់ថា​​​​​លោក ​​​ឡេង ណាវ៉ាត្រា គឺជាបុគ្គលម្នាក់ដែលជោគជ័យ​ក្នុងជំនួញដីធ្លី ស្រប​គ្នាដែលលោក​​​​​​​​ក៏​​​​ចាប់ផ្ដើម​ធ្វើជំនួញដីធ្លី ហើយត្រូវការ​ដៃគូ​​​អោយល្អ ដើម្បី​​ភាពច្បាស់លាស់។

លោកថា​​ខ្លួនមានបំណង​​​ធ្វើជំនួញ​​ដីធ្លីជាយូរ​មកហើយ ​​​​ហើយ​​គាប់ជួន​​ជា​បានស្គាល់​មានទំនាក់ទំនងជាមួយ​លោក ឡេង ណាវ៉ាត្រា និងមាន​​​​​​​​​​​ការ​ពិភាក្សាគ្នាជាច្រើន​​ផង  ទើបលោកសម្រេចចិត្ត​​​​​​ចាប់ដៃ​បោះទុនជាមួយតែម្ដង។ លោកបដិសេធថា​​មិនបាន​​ឈរ​ឈ្មោះ​ស៊ី​ក្បាលកាក់​​ជាមួយក្រុម​ហ៊ុន​​ ឡេង ណាវ៉ាត្រា ​ដោយមិនបាន​​ចុះទុន​នោះទេ ​​ដ្បិតលោក​​​ពិតជា​បាន​​​បោះ​ទុនក្នុង​​​ទំហំដើមទុន​​​​​៥​លាន​ដុល្លារនោះ​មែន ដើម្បី​​​​​ធ្វើជំនួញរួមគ្នា ​ដោយ​មិនមែន​គ្រាន់តែ​​​ឈរឈ្មោះ ហើយស៊ីភាគរយពី​ក្រុមហ៊ុនទេ។

លោក​ ព្រាប សុវត្ថិ ​បាន​ប្រកាស​​​​ក្នុង​​​វេទិកាសន្និសីទសារព័ត៌មានថា លោកបាន​​​​បណ្ដាក់ទុន​ក្នុងជំនួញដីធ្លីជាមួយលោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្ងៃទី ២១ កក្កដា ២០១៨
​ខ្ញុំ​​​​ និងប្អូនប្រុស​​ឡេង ណាវ៉ាត់ត្រា គឺបាន​​​​​​​​​បោះទុនជាមួយ​គ្នា ដើម្បី​​​​​ទិញដី​ផ្សារព្រៃទទឹង​​​ហ្នឹង​ដើម្បីធ្វើអាជីវកម្ម​​​​អចលនទ្រព្យ​​​​​​​​ គឺមិនមែន​មកឈ្មោះ​​ស៊ីក្បាលកាក់​ដូចអ្នកខ្លះ​យល់​​ឃើញទេ ប៉ុន្តែ​​ត្រង់ថា​​​ខ្ញុំ​​​ចូលហ៊ុន​​​ប៉ុន្មាន​ភាគរយៗ​​ ខ្ញុំ​សូម​​​​​​​​​​​​​​មិនទាន់និយាយទេ ​ដឹងត្រឹមថា​​​ពួកខ្ញុំទាំងពីរ​​ចំណាយ​រួមគ្នា​ទិញ​​​ដី​​មួយកន្លែងហ្នឹង​អស់​​ជាង​​​៥​លានដុល្លារ​

លោក ព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស

ការ​ចំណាយ​ដ៏ច្រើននោះ គឺដោយសារតែ​ដី​​ដែលលោក និងដៃគូ​​បណ្ដាក់ទុនលើ​​ដីដែលមានទីតាំង​ល្អ​​បើកឆាកតែម្ដងនៅ​​​​តំបន់​ផ្សារព្រៃ​ទទឹង​លើផ្លូវជាតិលេខ​​៣​ ​​​ហើយចំណាយ​លើ​​​​​​ការ​​ធ្វើ​​​ជីកលូ និងប្រពន្ធហេដ្ឋារចនាសម្ព័ន្ធលើដីបាន​​​​​​ពេញេលេញ ដើម្បីអោយអាជីវកម្ម​លក់ដីធ្លីរបស់លោក​​​​​​​​បើកឆាកជាមួយ​​​លោក ឡេង ណាវ៉ាត្រា​​ ទទួលជោគជ័យ។ ​

ដើម្បីជាកាដូក្នុងគម្រោង​ចាប់ដៃ​​​​​ជាមួយគ្នា​​​​​ជាមួយ​ដៃគូដែលជា​អ្នកជំនួញ​ដីធ្លី​​​​​​​​មុនលោក​​នោះ ​លោក​​ក៏បាន​​ប្រកាស​ថែមជូនម៉ូតូ​ឌ្រីមសង់មួយគ្រឿង​​​​​ដល់​គ្រប់អតិថិជនដែល​​បានមកទិញដីឡូតិ៍របស់លោក​​ក្នុងរយៈពេល​​​​១៥ឆ្នាំ រាប់ពីថ្ងៃ​​សន្និសីទកាសែតនោះ​ផង​​។ ​​​​​

ក្នុងនាមខ្ញុំ​ជាតារា​ចម្រៀង​​​ម្នាក់ ខ្ញុំមិនត្រឹមតែស្មោះត្រង់នឹង​​​អតិថិជនរបស់ខ្ញុំទេ តែខ្ញុំត្រូវតែ​​​ធ្វើអោយពួកគាត់​​​​កក់​ក្ដៅនឹងគម្រោង​​​ដីឡូតិ៍មួយកន្លែងៗរបស់​យើងទៀត ​ចឹង​ហើយទើបខ្ញុំសម្រេច​លក់​​​ដីក្នុងមួយឡូតិ៍​ចាប់ពី​​៣៩០០ដុល្លារ​​ដែលទាបជាង​​កន្លែង​​ជុំវិញ​ហើយ គឺបន្ថែមម៉ូតូ​មួយគ្រឿងទៀត ដើម្បីជា​កាដូដែល​ ព្រាប សុវត្ថិ ចាប់​​ផ្ដើម​​បើកជំនួញ​​ដីធ្លី ជាមួយ​​​ប្អូន​​​ ឡេង ណាវ៉ាត្រា!

លោក ព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស

​លោកព្រាប សុវត្ថិ បន្តថា ​នឹងធ្វើជំនួញ​ដីធ្លី​​​មិន​ដក​ដៃនោះទេ ​ដោយ​​គម្រោង​ទិញដី​​ធំៗហើយពុះជាឡូតិ៍លក់​បែបនេះ  ​អោយ​បានដូចគ្នានឹង​​ម្ចាស់ជំនួញ​អចលនទ្រព្យ​ផ្សេង​ៗ ​​​​បើទោះជា​​​ការងារ​នេះ អាចធ្វើអោយ​​​​ប៉ះពាល់​ពេលវេលា​​​​​​​​ច្រៀងរាំរបស់​លោក​​​​បន្តិច។

លោកនិយាយថា វា​ដល់ពេលហើយដែលលោកត្រូវមានជំនួញធំមួយក្នុងដៃ ហើយ​ជំនួញ​ដែល​លោកមើលឃើញពីការរីកចំរើននៅក្នុងពេលនេះ គឺមានតែជំនួញ​​​ពុះដីឡូតិ៍លក់ និង​សង់បុរី​​​សម្រាប់​លក់​ប៉ុណ្ណោះ ទើបលោកសម្រេចចិត្ត​យកកេរ្តិ៍ឈ្មោះ និង​​ដើមទុន​​​​​​​មកចាប់ដៃជាមួយ​​​​លោក ឡេង ណាវ៉ាត្រា ​ដោយ​លោក និង​​​​​លោក ឡេង ណាវ៉ាត្រា ក៏បាន​​​​ចុះកិច្ចព្រម​​ព្រៀង​​​ហុច​ផល​​​​អោយគ្នាទៅវិញទៅ​មកយ៉ាងច្បាស់លាស់ ​​​​ដើម្បីអោយដំណើរការបណ្ដាក់ទុនរួមគ្នាមិនមានបញ្ហា។ ​​

យ៉ាងណាមិញ លោកថា​មុនពេល​ចាប់ដៃជាមួយ​លោក ឡេង ​ណាវ៉ាត្រា លោកក៏បាន​​​ដាក់​ទុន​រកស៊ី​ដីធ្លីជាមួយ​ក្រុម​ហ៊ុនឯកជន​មួយ​ផងដែរ នៅ​​ម្ដុំ​​​​​​ផ្លូវ​លេខ​​៥១​​ហួស​បាសិត ហើយ​បណ្ដាលមកពី​​​មើលឃើញពី​ទំហំជោគជ័យ ទើប​ឈាន​បោះទុនដល់​​​​​​​​​​​​​​​​​លាន​ដុល្លារជាមួយ​​លោក ឡេង ណាវ៉ាត្រា តែម្ដង៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]