ពលរដ្ឋជាង៨០០០គ្រួសារ​ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

បញ្ហាទឹកជំនន់ កំឡុងខែកក្កដា ២០១៩ (រូបភាព៖ បណ្ដាញសង្គម)

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ ឲ្យដឹងថា  ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានចំនួនជាង ៨០០០ គ្រួសារ ក្នុង​រយៈពេល ៥ ថ្ងៃដែលគិតចាប់ពីថ្ងៃទី១៧ដល់២១កក្កដា​។​

អ្នកនាំពាក្យគណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ប្រាប់វីអូឌីនៅថ្ងៃនេះថា ខេត្តដែលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង មានចំនួន ៩ ខេត្ត មានដូចជា ខេត្តកោះកុង កំពត កែប   ព្រះសីហនុ បាត់ដំបង កំពង់ស្ពឺ   តាកែវ កណ្ដាល  និងរាជធានីភ្នំពេញ  ដោយប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន  ៨៩៧០ គ្រួសារ ។ លោកបន្ថែមថា​ជំនន់នេះក៏បណ្ដាលឲ្យខូចខាត​ដំណាំស្រូវ ៩៥៨២ ម៉ឺនហិកតា ក្នុងនោះដំណាំស្រូវដែលខូចខាតទាំងស្រុងចំនួន ៥២ ហិកតា។

លោកបន្តថា ពលរដ្ឋ១៣២២ គ្រួសារ ក្នុងចំណោមខេត្តចំនួ​ន ៩  មានដូចជា ខេត្តកោះកុង កំពត ព្រះសីហនុ បាត់ដំបង កំពង់ស្ពឺ  ត្រូវបានអាជ្ញាធរជម្លៀសទៅទីទួលសុវត្តិភាព បន្ទាប់ពីទឹកជន់លិចផ្ទះ។

កាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៨ ក្រសួងធនធានទឹកនិង​ឧតុនិយមបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា កម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់ជាង២០១៧ ជាពិសេស នៅខែសីហានិងខែកញ្ញា ដោយសារ នៅក្នុងខែទាំងពីរនេះ អាចមានបាតុភូតធម្មជាតិ​កើតឡើងបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ