ចិនសង្ឃឹមថាសហគម​ន៍អន្តរជាតិ​នឹងជួយកម្ពុជារៀបចំការបោះឆ្នោតឲ្យបាន​​ជោគជ័យ​​​

លោក ហ៊ុន សែន និងលោក ស៊ី ជីនពីង(រូបពីក្រសួងការបរទេសចិន)

ចិន​ ​​បានស្នើឲ្យសហគមន៍អន្តរជាតិ​​ចូលរួមជាមួយកម្ពុជាក្នុងការរៀប​ចំការបោះឆ្នោតនាថ្ងៃអាទិត្យស្អែកនេះឲ្យបាន​​ជោគជ័យ​​។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក​Geng Shuang បានថ្លែងក្នុងសន្និសិទការសែត​ប្រចាំថ្ងៃដែលរៀបចំដោយក្រសួងការបរទេសប្រទេសនេះកាលពីម្សិលមិញ ថា ​ចិនសង្ឈឹម​ថា​សហគមន៍អន្តរជាតិ ​នឹងដើរតួនាទីចូលរួមជាអ្នក​ស្ថាបនា​ក្នុងការជួយកម្ពុជាឲ្យមានការបោះឆ្នោតមួយប្រកបដោយជោគជ័យ ដើម្បីឲ្យកម្ពុជាទទួលបាន​នូវបានការអភិវឌ្ឍបន្តទៀត។​

អ្នកនាំពាក្យក្រសួងការបរទេសចិន​រូបនេះក៏បញ្ជាក់ផងដែរថា​ចិនគាំទ្រដល់ពលរដ្ឋ​កម្ពុជាក្នុងការជ្រើសរើស​ផ្លូវ​អភិវឌ្ឍដែលសមស្របទៅតាមលក្ខខណ្ឌរបស់ជាតិ ហើយចិន​ក៏គាំទ្រ និងរង់ចាំមើលការបោះឆ្នោតដ៏ជោគជ័យផងដែរ​។

ថ្ងៃអាទិត្យស្អែកនេះ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិ​ទី៦របស់ខ្លួន ដែល​មាន​គណបក្សចំនួន២០ចួលរួមប្រកួតប្រជែង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ