គ.ជ.ប ផ្អាកដំណើរការគេហទំព័រចំនួន២ បណ្តោះអាសន្ន

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្អាកដំណើរការគេហទំព័ររបស់ខ្លួន​ចំនួន​ពីរជាបណ្តោះអាសន្ន​ចាប់ពីវេលាម៉ោង៣រសៀល រហូតដល់ម៉ោង ៩យប់នៅថ្ងៃនេះ ។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទិន្នន័យ​អ្នកបោះឆ្នោតនិងបញ្ជីបោះឆ្នោត នឹង​ផ្អាកដំណើរការផ្សាយ គេហទំព័រស្វែងរកឈ្មោះ និងទីតាំង​ការិយាល័យអ្នកបោះឆ្នោត ដែលមានអាសយដ្ឋាន www.voterlist.org.kh និងគេហទំព័រផ្សាយលទ្ធផលសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានអាសយដ្ឋាន rms.voterlist.org.kh បណ្តោះអាសន្នសិន ដើម្បីធ្វើការថែទាំ និងត្រួតពិនិត្យលើម៉ាស៊ីនមេ (server) ។

តាមសេចក្តីជូនដំណឹងដដែល គេហទំព័រទាំងពីរខាងលើនឹងផ្អាកដំណើរការម្តងទៀតរយៈពេលមួយសប្តាហ៍ដោយសារម៉ាស៊ីន​មេ (server) ត្រូវការរុះរើពីទីតាំងចាស់ ទៅតម្លើងនៅអាគារស្តីការថ្មីរបស់ គ.ជ.ប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ