ឈួន សុវណ្ណឆៃ ថា​​​​​ស្ដេច​វីយូឡុង អ៊ុំ ដារ៉ា ដែលធ្លាក់ខ្លួន​ពិការ ជា​​​​​​​​អ្នកមានគុណ

អ្នកនាង ឈួន សុវណ្ណឆៃ និងលោក អ៊ុំ ដារ៉ា អតីតតន្ត្រីករវីយូឡុង

ខុសពីតារាសិល្បៈមួយចំនួន ដែល​​​​​​​​មិនសូវ​នឹកនា និង​​​​មិន​​​​ដឹង​ពី​ការ​​​​​​បណ្ដុះបណ្ដាលរបស់​​​​ស្ដេច​​​​​វីយូឡុង ​លោក អ៊ុំ ដារ៉ា ដែលត្រូវគេស្គាល់ថា​ជា​​​អ្នកនិពន្ធ​​​​​​​​​​បទចម្រៀង​ល្បីឈ្មោះ​​​​តាំង​ពី​ជំនាន់​សង្គម​រាស្រ្តនិយម​ផង ដែលធ្លាក់ខ្លួន​​​​ពិការ និង​​​​​​​​លែងមាន​​​​ឥទ្ធិពលក្នុងសិល្បៈពេលនេះ ​តារា​ចម្រៀង​​អ្នកនាង ឈួន សុវណ្ណឆៃ បែរជា​​​​​​​​​​លាតត្រដាង​​ដោយមិនលាក់លៀមថា ​លោកគឺជាអ្នកមានគុណ​​ដ៏ធំ​​ក្នុង​​​សិល្បៈ​ដែលជួយអោយអ្នកនាងមានថ្ងៃនេះ។ ​

ទោះជាបានត្រឹមតែ​​ជូនកាដូ និង​ប្រគល់​​ថវិកា​​ចំនួន​​២០០ដុល្លារ​ក្នុង​ឱកាស​ចុះទៅ​សួរ​សុខទុក្ខ​នោះ តែអ្នកនាងប្រាប់ថា​​​​ដរាបណា​​អ្នកនាងនៅតែមានជីវិត​នោះអ្នកនាង​នឹងចងចាំ​គុណ​​​​​​​ជានិច្ច​របស់​​​​​​លោកមិនភ្លេចនោះឡើយ។

លោក អ៊ុំ ដារ៉ា អតីតតន្ត្រីករវីយូឡុងជំនាន់សង្គមរាស្ត្រនិយម

​​​ ​អ្នកនាង​ឈួន សុវណ្ណឆៃ បានថ្លែង​​ក្នុងពេល​​​ទៅដល់កន្លែងលោក​​ អ៊ុំ ដារ៉ា ​​​​ ​ព្យាបាល​ឆ្អឹង​​​​នៅតាខ្មៅ​កាលពីថ្ងៃទី​​​​២ ​​​​សីហា ​​ថាលោក អ៊ុំ ដារ៉ា និងតន្ត្រីករ​ម្នាក់​ទៀតដែល​​ជាមិត្ត​​របស់​​​លោក គឺជាអ្នក​​មានគុណ​​​មិនអាចខ្វះ​​បានដែល​​​​​ជួយ​អោយអ្នកនាងបាន​ក្លាយជាតារា​សិល្បៈមួយរូប​​មកទល់ពេល​បច្ចុប្បន្ន។

អ្នកនាងបានទាំងចាត់ទុកថា​ជំហានជោគជ័យរបស់ខ្លួននៅក្នុងពេលនេះ បើគ្មាន​​​​លោក អ៊ុំ ដារ៉ា រួមចំណែក​ដ៏ធំ គឺមិន​អាច​នឹង​ដល់គោលដៅ និង​មិន​ក្លាយជាតារា​ដែលមានឈ្មោះ​បោះសំឡេងនោះផង។

អ្នកនាងថា ​​ក្រោយពេល​ប្រលង​ចម្រៀងនៅប៉ុស្ដិ៍​លេខ​​៥ ក្នុងអំឡុងឆ្នាំ​​១៩៩៩ អ្នកនាង​​អត់មាន​សង្ឃឹមថា​បាន​​​ក្លាយជាតារា​ចម្រៀងនោះទេ ដោយសារតែ​​អ្នកនាងនៅក្នុងពេលនោះ​ខ្មៅ​ក៏ខ្មៅ ​​អាក្រក់​ក៏អាក្រក់ ហើយអត់មាន​​​​​​​​​​​​សូម្បី​ផ្ទះ​​សម្បែង​​ដើម្បី​​រស់នៅ​ភ្នំពេញ។

ប៉ុន្តែ​​លោកអ៊ុំ ដារ៉ា ​​​ដែលបានស្គាល់នាង​​នៅក្នុងពេលចូលប្រលង ក៏​ហៅអោយ​នាង​បានច្រៀង​ក្នុង​​ក្រុម​​​​​​​​​​​​​​​យោធាភិរម្យ ​​​ដោយទទួលបានប្រាក់ខែ​​ប៉ុន្មាន​ម៉ឺន​រៀល និង​ អង្ករ​​​​​​២០គីឡូ។ ​

ដោយ​ដឹងថា​​​​អ្នកនាង​​ពិបាករស់​​​​​​នៅភ្នំពេញនោះទៅទៀត ​​​លោកក៏បាន​​​​​​​ជួយអោយ​អ្នកនាង​​​​រកហាង​​បានច្រៀង​ ​ហើយ​ជាលទ្ធផល​​​​លោកក៏​បាន​ទាំង​​​សុំ​អោយ​ក្រុមតន្ត្រី​​ដំឡើង​​អង្ករអោយ​អ្នកនាងបាន​មួយខែ​​មួយ​បាវ​​ និងប្រាក់​​បន្ថែម ដើម្បីអោយអ្នកនាង​អាច​បន្តរស់នៅ​​ភ្នំពេញ ក្នុងពេលដែលអ្នកនាង​ចង់​រត់ទៅ​រស់នៅ​​ខេត្ត​​បន្ទាយ​មានជ័យ​វិញ។

អ្នកនាងថា​តាំងពីបាន​ទទួលការបណ្ដុះ​បណ្ដាល​​ពី​លោកគ្រូ អ៊ុំ ដារ៉ា ​​​លោកបាន​​​និពន្ធបទ​ថ្មីអោយអ្នកនាងបានច្រៀង​​​​​​៣បទ​​ ដោយគ្រាន់តែ​​​​​​បទទាំងនោះមិនត្រូវបាន​​​ចេញលក់​​ក្រោយ​​​​​ពេលថត​ចប់ តែមិនដឹងថា​តើ​ លោក​អ៊ុំ ដារ៉ា រក្សា​ទុក ​ឬ​ធ្វើអោយបាត់បង់ទៅហើយ ក្នុងពេលដែលលោក​ពេលនេះ​ក្រៅពីធ្លាក់ខ្លួនពិការ ក៏​​វង្វេងវង្វាន់​​​​​​​​​​​​​ស្មារតីមិនដូចមុន។

អ្នកនាងទទូចអោយ​​​​​​​តារា​សិល្បៈ​​​​ ដែល​ធ្លាប់ទទួលបាន​ការ​​​បង្ហាត់​​បង្ហាញផ្លូវពីលោក ហើយទទួល​​ជោគជ័យ​ក្នុងសិល្បៈនា​ពេល​​​​​​នេះ ​យកចិត្តទុកដាក់ចំពោះ ​លោក អ៊ុំ ដារ៉ា ​​​​​​​​ដោយសារតែលោកបានជួយ​​តារា​​ច្រើនណាស់​អោយ​​ក្លាយជា​តារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ