សមត្ថកិច្ចធ្វើការ​ទប់ស្កាត់​ការចាក់ដី​លុប​បង្គោល​ដែន​ការពារ​វាំង​ចាស់ក្នុងខេត្តកំពង់ស្ពឺ​

នគរបាលត្រួតពិនិត្យកន្លែងចាក់ដី( រូបពីនគរបាលជាតិ)

កម្លាំងនគរបាលការពារបេតិកណ្ឌ បានចុះអន្តរាគមន៍ទប់ស្កាត់ការចាក់ដីលុបបង្គោលដែនការពារវាំងចាស់​នៅស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពី​ព្រឹក​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ​២០១៨ ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ​បេតិកភណ្ឌ​រាជធានី​-​ខេត្ត នៃ​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​សហការ​​ជាមួយ​ក្រសួង​វប្បធម៌បានចុះ​ត្រួតពិនិត្យ​ទប់ស្កាត់ ការចាក់ដី​លប់​បង្គោល​ដែន​ការពារ​វាំង​ចាស់ទីតាំង​ខាងត្បូង​ស្រះកែវ ស្រះ​សារពើ​យុទ្ធ ស្ថិតនៅ​ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

បន្ថែមលើនោះការចុះផ្សាយដដែលក៏បានលើកឡើងដែរថាអាជ្ញាធរថែមទាំង​ចុះ​ត្រួតពិនិត្យ​ការជួសជុល​ឆ័​ត្រ​រួត​ចំ​នួន​ ០៤​ដើម នៅ​ព្រះ​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ ស្រុក​ពញាឮ ខេត្តកណ្តាល បាន​រួចរាល់​ជា​ស្ថាពរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ