សមាគមការសែតមួយ​ថាការផ្សព្វផ្សាយពីដំណើរការបោះឆ្នោតមានសេរីភាពពេញលេញ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ស.ស.ស.ក វាយតម្លៃថា អ្នកសារព័ត៌មានជាតិនិងអន្ដរជាតិ បានបំពេញតួនាទីត្រឹមត្រូវ និងទទួលបានសេរីភាពពេញលេញក្នុងកំឡុងពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដនីតិកាលទី៦។

យោងតាមសេចក្ដីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកសារព័ត៌មានជាតិនិងអន្ដរជាតិដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃបោះឆ្នោតទទួលបានសេរីភាពពេញលេញ ហើយគ្មានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានរារាំងសិទ្ធិមិនឲ្យចូលយកព័ត៌មាននៅក្នុងពេលឃោសនារបស់គណបក្សនយោបាយឡើយ។

សេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពចាស់ទុំ ដែលឆ្លុះបញ្ចាំងនៃការបោះឆ្នោតប្រព្រឹត្តទៅដោយ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានប្រជាជនសូម្បីតែម្នាក់ទទួលរងរបួសនោះឡើយ។

ប៉ុន្តែ​ជាក់ស្ដែង​​គេហទំព័រប្រព័ន្ធផ្សព្វផ្សាយជាងដប់​ ត្រូវបានរដ្ឋាភិបាល​បិទរយៈពេល៤៨ម៉ោងក្នុងថ្ងៃស និងថ្ងៃ​បោះឆ្នោត​ ។ គេហទំព័ររបស់ស្ថាប័ន​ទាំងនោះ បានបើកឲ្យដំណើរការវិញ​ធម្មតាវិញ ក្រោយ​ការបោះឆ្នោតបានចប់សព្វគ្រប់៕​ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ