លោក ​ហ៊ុន​ សែន​ ​ការ​ពារលទ្ធផលសន្លឹកឆ្នោតដែលបក្សលោកឈ្នះ

លោក ហ៊ុន សែន ជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី ០៨ សីហា ២០១៨ (រូបភាព៖ FN)

មេដឹកនាំបក្សកាន់អំណាចនិងជាបេក្ខភាពនាយករដ្ឋមន្ត្រី លោក ហ៊ុន​ សែន ប្រកាសការពារ​លទ្ធផ​ល​ឆ្នោ​ត ខណៈក្រុមប្រទេសលោក​សេរីបង្ហាញជំហរមិនគាំទ្រ​ការបោះឆ្នោតដ៏ចម្រូងចម្រា​សនៅអា​ណត្តិថ្មី​នេះ។

ក្រោយការបោះឆ្នោតមួយថ្ងៃ ​គ.ជ.ប បានបង្ហាញរបាយការណ៍បឋមថា គណបក្សប្រជាជនកម្ពុជា បាន​នាំ​​​​មុខ​​​​គេ​​​ក្នុ​ងចំ​​ណោមគណប​ក្ស​១​៩​​ទៀត ដែលបានចូលរួមប្រកួត ខណៈអតីតគណបក្សសង្គ្រោះ​ជាតិ​ត្រូ​វ​បា​​​​​​ន​​តុ​លាការកំពូលររំលាយមុនការបោះឆ្នោតមកដល់ ។

ប៉ុន្តែ សហរដ្ឋអាមេរិក បារាំង អង់គ្លេស អាលឺម៉ង់​ សហភាពអឺរ៉ុប និងជប៉ុនជាដើម បានបង្ហាញជំហរ​មិនទ​ទួ​ល​​​ស្គាល់លទ្ធផលបោះឆ្នោតនេះ និងបានជំរុញឲ្យបក្សកាន់អំណាច ជួបចរ​ចា​​ជា​មួ​យអតីតប​ក្សប្រឆាំង ស្វែ​ង​រក​ដំណោះស្រាយនយោបាយ ឈានទៅស្តារ​ប្រជាធិបតេយ្យឡើងវិញ។

លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករនៅខេត្តកំពង់ស្ពឺ ថ្ងៃពុធនេះ ថ្លែ​ងរំឭក​​ពីវីរ​ភាពរបស់លោក ដែលថាបា​នចូ​ល​​បម្រើក​ងទ័ព រហូតផ្តួលរំលំរបប ប៉ុល ពត រំដោះប្រទេសចេញពីវាលពិឃាត វិលមករកការអភិវឌ្ឍ ។

មេដឹ​កនាំរូបនេះ ថ្លែងទៀតថា ការខំប្រឹងប្រែងនេះបង្ហាញថា សន្តិភាព​របស់កម្ពុ​ជា បានមកដោយកម្រ។ លោ​កថា ​​សំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមោ​ទន​​ភាព​មួ​យទៀត ជំរុញទ្វេដង​ដល់វិ​ធា​នកា​​រការពារសន្តិភាពបន្តទៀត។

យើងបានសម្រេចបំណងហើយនៅពេលនេះ តាមការឈ្នះឆ្នោត របស់គណបក្សប្រ​ជាជនកម្ពុ​ជា។​ ៥​ឆ្នាំទៅខា​ងមុខត្រូវបន្តខិតខំដូចអ្វី ដែលយើងបានដាក់ចេញ។ អាណត្តិថ្មីនេះ ជាការខិតខំ​ធ្វើកំ​ណែទ​ម្រ​​ង់​​ទាំ​ង​អស់ដើម្បីធ្វើឲ្យជីវភាពប្រជាជនយើងកាន់តែប្រសើរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នកវិភាគនយោបាយ លោក ឯម​ សុវណ្ណារ៉ា យល់ថា បើស្ថានការណ៍នយោបាយ មិន​វិលទៅស្តា​រប្រ​ជាធិ​បតេ​យ្យ​ឡើងវិញ ដូចដែលប្រទេសលោកសេរីចង់បាននោះ លោកវិភាគថា រដ្ឋាភិបាលថ្មី អាចប្រឈម​ទៅនឹ​ងវិ​ប​ត្តិ​សេ​ដ្ឋកិច្ចធ្ងន់ធរ ដោយសារតែប្រទេស​លោកសេរីមិនទទួលស្គា​ល់រដ្ឋាភិបាលថ្មី​កើតក្រោយ​បោះឆ្នោត។

១ឆ្នាំប្រហែលជា២៥០០លានដុល្លារ ឬ៣០០០លានដុលា្លរហ្នឹង យើងពិបាកនឹងរកអ្វីមកប៉ះ​ប៉ូវ​ណា​​​​ស់​​។ ហើ​យ​កម្ពុ​ជាអាចនឹងប្រឈមនឹងបញ្ហាច្រើនបើរដ្ឋាភិបាលថ្មីគ្មានការទទួលស្គា​ល់ពេ​ញមុខ​ពេ​ញ​មា​​ត់

អ្នកវិភាគនយោបាយ លោក ឯម​ សុវណ្ណារ៉ា

ការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ ​គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ អតីតគ​ណប​​ក្ស​ស​​ង្គ្រោះជាតិទទួលបាន៥៥អាសនៈ ក្នុងចំណោមអាសនៈសរុប១២៣ក្នុងសភា។

ប៉ុន្តែក្រោយពីគណបក្សប្រឆាំងត្រូវបានគេផាត់ចេញពីឆាកនយោបាយ លទ្ធផលបឋមនៃការ​បោះឆ្នោត​នៅ​អា​​​ណ​​ត្តិទី៦នេះ អ្នកនាំពាក្យគណបក្សកាន់អំណាចបង្ហើបថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន​ សែន អាចនឹង គ្រប់គ្រងអាសនៈទាំង​អស់ក្នុ​ងសភាចំនួន១២៥។

ទោះជាយ៉ាងណា អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី យល់ថា បើអ្នកនយោបាយខ្មែរ នៅ​​តែ​ចាត់ទុកគ្នាជាសត្រូវ សង្គមជាតិមួយនេះនឹងឈានទៅរកការហែកហួរគ្នាគ្មានទីបញ្ចប់ និងទីបំ​ផុត​កូ​ន​​​ខ្មែ​រ​ជំនាន់ក្រោយអាចនឹងរកដីនៅគ្មាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ