ព្រះសង្ឃមួយចំនួននៅក្រៅប្រទេសបដិសេធមិនទទួលស្គាល់ការបោះឆ្នោត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨

ក្រុមព្រះសង្ឃនៅក្រៅប្រទេសរួមមានបារាំង អូស្ត្រាលី និងអាមេរិក បដិសេធមិនទទួលស្គាល់ការបោះឆ្នោត ការប្រកាសលទ្ធផល និងរដ្ឋាភិបាលអាណត្តិទី៦។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រុមព្រះសង្ឃខ្មែរដែលបានធ្វើឡើងនៅវត្តធម្មរង្សី ទីក្រុងបារីស ប្រទេសបារាំងនៅថ្ងៃនេះ។

សេចក្តីថ្លែងការដដែលឲ្យដឹងថា ក្រុមព្រះសង្ឃខ្មែរនៅបរទេសដែលតំណាងឲ្យ១៧វត្ត សមាគម និងអង្គការក្រៅ រដ្ឋាភិបាល បានសម្តែងការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលកើតក្រោយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយថាជាការបោះឆ្នោតមិនស្របតាមលទ្ធិប្រជាធិបតេយ្យ។ សេចក្តីថ្លែងការណ៍បន្តថា ព្រះសង្ឃនិងពុទ្ធបរិស័ទសូមធ្វើមោឃភាពទាំងការបោះឆ្នោត លទ្ធផលបោះឆ្នោត និងរដ្ឋាភិបាលថ្មីដែលបង្កើតឡើងដោយឯកបក្ស។

សេចក្តីថ្លែងការណ៍ក៏បានស្នើទៅសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើម ជួយធ្វើអន្តគមន៍សម្រួបសម្រួលបញ្ហានយោបាយនៅកម្ពុជា និងរៀបចំការបោះឆ្នោតជាថ្មីដោយមានវត្តមានអតីតគណបក្ស សង្គ្រោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ