គណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងបុត្រច្បងសម្តេចក្រុមព្រះជាប្រធានបក្សស្តីទី

នរោត្តម ចក្រាវុឌ្ឍ (រូបភាព៖ ហ្វេសប៊ុក ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ)

គណបក្សហ៊្វុនស៊ិ​នប៉ិចតែងតាំងបុត្រាច្បងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាប្រធានបក្សស្តីទីគណបក្សនេះដោយសារតែសម្ដេចក្រុមព្រះកំពុងសម្រាកព្យាបាលជំងឺ។

សេចក្តីសម្រេចកាលពីថ្ងៃទី៨ សីហា ២០១៨ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតែតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្ដីទី​គណបក្សហ៊្វុនស៊ិនប៉ិច។

សេចក្តីសម្រេចដដែលផ្តល់សិទ្ធិឲ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដឹកនាំ ចាត់ចែងរាល់ការងាររបស់គណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ីនប៉ិច លោក ញ៉េប ប៊ុនជិន ប្រាប់ VOD បន្ថែមថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាបុត្រាច្បងរបស់សម្តេចក្រុមព្រះជាមួយនឹងអ្នកម្នាង មារី។ លោកឲ្យដឹងទៀតថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មានព្រះជន្មជាង៤០វស្សា ធ្លាប់ដង្ហែតាមអតីត​ព្រះមហាក្សត្រនិងសម្តេចក្រុមព្រះកាល​តស៊ូនៅតាមព្រំដែនកម្ពុជាថៃកន្លងមក។

សូមរម្លឹកដែរថា សម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ​ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ខែមិថុនាកន្លងទៅ ខណៈដែលទ្រង់យាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ