អ្នកវិភាគនយោបាយ លោក គឹម សុខ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយបានអនុវត្តន៍ទោសជាប់ពន្ធនាគាររួចរាល់។
យោងតាមលិខិតដោះលែងដែលចេញដោយប្រធានមណ្ឌលកែប្រែទី១ លោកគឹម សុខ ត្រូវបានលើកលែងទោសឲ្យបានទៅរស់នៅក្នុងមូលដ្ឋានជាធម្មតាវិញ។
លោក គឹម សុខ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយលោក គឹម សុខ ថ្លែងប្រាប់វិទ្យុមួយថាគណបក្សកាន់អំណាចនៅពីក្រោយករណីឃាតកម្មលើលោក កែម ឡី និងថាបក្សកាន់អំណាចបានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។