គណបក្សហ៊្វុនស៊ិនប៉ិចបញ្ចប់តួនាទីអនុប្រធានបក្ស៣នាក់​

ប្រធានគណៈកម្មការដោះស្រាយកិច្ចការទូទៅរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី (រូបភាព៖ ដើមអម្ពិល)

គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានបញ្ជប់តួនាទីអនុប្រធានបក្សចំនួន៣នាក់​នេះ និងតែងតាំងទៅជាសមាជិកក្រុមប្រឹក្សាបក្សវិញ​។

សេចក្តីសម្រេចដែល VOD ទើបទទួលបាននៅថ្ងៃនេះ ប្រធានគណក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី៨ សីហា ២០១៨ បានបញ្ចប់តំណែងអនុប្រធានបក្សចំនួន​បីរូបរួមមាន លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស៊្រឺ និងលោក ញ៉េប ប៊ុនជិន ដោយតែងតាំងទៅជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យជំនួសវិញ។

សេចក្តីសម្រេចរបស់គណក្សហ៊្វុនស៊ិនប៉ិចដដែលនេះក៏បានបញ្ចប់តំណែង លោក វ៉ាន់ សុផាន់ណា ពីអគ្គលេខាធិការរងប្រតិបត្តិបក្សផងដែរ។

ការបញ្ចប់តំណែងនេះធ្វើឡើងដំណាលគ្នានឹងការតែងតាំងបុត្រាច្បងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានបក្សស្តីទី ដោយសារតែសម្ដេចក្រុមព្រះកំពុងសម្រាកព្យាបាលជំងឺ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ