មន្ដ្រី GDP ដើរចេញពីបក្ស ក្រោយនាយករដ្ឋមន្ដ្រីប្រកាសផ្ដល់តំណែងតាមជំនាញ

នាព្រឹកថ្ងៃទី ១០ កក្កដា ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឃោសនាបក្សនៅស្តុបបូកគោ កន្លែងដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយចំនួន បានសម្រេចចិត្តចាកចេញពីគណបក្សនេះ ប៉ុន្ដែ ពួកគេមិនបានបញ្ជាក់មូលហេតុនោះទេ។

ក្នុងលិខិតចុះថ្ងៃទី១៩ខែសីហា លោក ប៉ោ សេដ្ឋា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំ​នៅ​ខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មាធិការនាយកគណបក្ស បានដាក់លិខិតសុំលាឈប់ពីតំណែងនេះ។ ប៉ុន្ដែ ក្នុងលិខិតនោះ លោក ប៉ោ សេដ្ឋា មិនគូសបានបញ្ជាក់មូលហេតុនោះទេ។

ចំណែក លោក ឃុន សាវឿន បេក្ខជនតំណាងរាស្រ្តខេត្តសៀមរាបរបស់គណបក្ស​នេះ ក៏បានប្រកាសដើរចេញពីគណបក្សផងដែរ។ នេះដោយយោងតាមការសរសេរបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញ។

បើតាមហ្វេសប៊ុក លោក ឃុន សាវឿន បានរៀបរាប់ថា មូលហេតុដែលលោក​លាលែងពីតំណែងនេះ គឺដោយសារលោកគ្មានសមត្ថភាពជួយឃោសនារកសំឡេងឲ្យគណបក្សនេះបាន។

ការប្រកាសលាឈប់របស់មន្ដ្រីជាន់ខ្ពស់គណបក្សមួយនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថា លោកគ្រោងជួបប្រជុំជាមួយគណបក្សដែលមិនឈ្នះឆ្នោត ដើម្បីផ្លាស់ប្ដូរយោបល់គ្នាក្នុងការអភិវឌ្ឍជាតិ និងជំរុញយន្ដការប្រជាធិបតេយ្យ។

​លោក ហ៊ុន​ សែន ក៏ប្រកាសថា នឹងផ្ដល់តំណែងមួយចំនួនដល់គណបក្សដែលចូលរួមក្នុងវេទិការបស់លោក ទៅតាមជំនាញរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ