ព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសអ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៣នាក់ទៀត

អ្នកស្រី​ ទេព​ វន្នីដល់ផ្ទះនៅយប់នេះ (រូបភាព៖ FN)

ព្រះមហាក្សត្រ សម្តេចនរោត្តម សីហមុនី បានត្រាស់បង្គាប់ឲ្យតុលាការលើកលែងទោសដល់សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី និងសកម្មជនដីធ្លី៣នាក់ផ្សេងទៀត តាមសំណើរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលចេញផ្សាយនៅថ្ងៃនេះ បានលើកលែងទោសដល់ អ្នកស្រីទេព វន្នី និង សកម្មជនដីធ្លី ៣នាក់ផ្សេងទៀតនោះ រួមមាន អ្នកស្រី ហេង មុំ   អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា។

សកម្មជនដីធ្លីតំបន់បឹងកក់ម្នាក់ គឺកញ្ញា សុង ស្រីលាភ ឲ្យដឹងថា  អ្នកស្រី ទេព វន្នី បានចាកចេញពីពន្ធនាគារ ហើយត្រឡប់ដល់ផ្ទះហើយនៅយប់ថ្ងៃចន្ទនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ