ACU វាយតម្លៃដំណើរការប្រឡងបាក់ឌុបឆ្នាំនេះថា «ទទួលយកបាន»

សម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមី ថ្ងៃទី ២០ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងអប់រំ)

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានវាយតម្លៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ថា មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ហើយដំណើរការប្រឡងសំណេរវិញ គឺលទ្ធផលអាចទទួលយក។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយវាយតម្លៃថា ដំណើរការប្រឡងបាក់ឌុបនាសម័យប្រឡងថ្ងៃទី២០សីហាកន្លងទៅថ្មីៗនេះបានប្រព្រឹត្តទៅដោយរលូន គោរពច្បាប់ យុត្ដិធម៌ និងមានតម្លាភាព។

បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គភាពប្រឆាំងអំពើពុករលួយអះអាងថា ខ្លួនបានដាក់អ្នកសង្កេតការណ៍ជាង៥ពាន់នាក់ ដើម្បីសង្កេតការណ៍នៅតាមមណ្ឌលចំនួន ១៩៦ទូទាំងប្រទេស។ អង្គភាពប្រឆាំងអំពើពុករលួយថា នេះជាឆ្នាំទី៥ លើកទី៦ហើយ ដែលអង្គភាពនេះបានសហការជាមួយក្រសួងអប់រំ និងចូលរួមសង្កេតការណ៍លើដំ ណើរការប្រឡងសញ្ញាបត្របាក់ឌុប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ