លោក ​សម​ រង្ស៊ី​ ស្នើ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ទោះមានការដោះលែងអ្នកទោសនយោបាយ​បន្ត​បន្ទាប់​ក៏ដោ​យ​​​

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

អតីតមេ​ដឹក​នាំប​ក្សប្រ​ឆាំង​ លោក​ សម​ រង្ស៊ី​ ​បាន​រំឭក​ប​ក្ស​កា​​ន់​​អំ​ណា​ច​ឲ្យ​រៀប​ចំបោះ​​ឆ្នោ​ត​​ឡើង​វិញ​ ទាំង​​រដ្ឋ​ស​​ភា​និ​ង​​​ព្រឹ​ទ្ធ​សភា​ ទោះបីក្នុងរយៈពេល​ប៉ុន្មាន​សប្ដាហ៍ចុងក្រោយនេះមាន​អ្នកទោសនយោបាយដែល​ជាសមាជិកបក្សរបស់ខ្លួន​ត្រូវបាន​ដោះលែងជាបន្តបន្ទាប់​យ៉ាងណាក៏ដោយ​​។

គណប​ក្សសង្គ្រោះជា​តិ ​ត្រូវ​តុលាការ​កំពូល​ ប្រ​កាស​រំលាយ​កាល​ពីថ្ងៃ​ទី​១៦​ខែវិច្ឆិ​កាឆ្នាំ​២០១៧​ ពោល​​​គឺ  ​​មុ​ន​​​​​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្ត្រ​នី​​តិ​កា​ល​​​​ទី​៦​​មក​ដល់​។ ការរំលាយអតីតបក្សប្រឆាំងមួយនេះ ​បាន​ជំរុញឲ្យ​បក្សកាន់​អំណាច របស់លោក ហ៊ុន សែន ឈ្នះ​ឆ្នោត​​គ្រប់គ្រ​ងបានទាំង​ស្ថា​ប័​​នព្រឹទ្ធសភា​ និងរដ្ឋសភា។

លោក​ សម​ រង្ស៊ី ​អះអា​ង​លើទំព័​រហ្វេសប៊ុក​ថា ​មេដឹ​កនាំ​បក្សកាន់​អំណាច​ លោក​ ហ៊ុន​​ សែន​ ​ប​ង្ខំ​ចិ​ត្ត​​ដោះ​លែង​​សក​ម្មជ​ន​រ​ប​ស់​ខ្លួ​ន​ និង​អ្នកទោសមន​សិ​ការ​ពីពន្ធ​នាគា​រ​នា​​ប៉ុន្មានថ្ងៃ​នេះដោ​យ​សា​​​រ​​សម្ពា​ធ​​អន្តរ​​ជាតិ​​។

អ​តីតមេ​ដឹកនាំប​ក្ស​ប្រឆាំង​រូបនេះ​ បាន​ទាមទា​រឲ្យបក្សកាន់អំណាចត្រូវរៀបចំការបោះ​ឆ្នោត​ ព្រឹទ្ធសភា និង រដ្ឋសភា មកវិញ រួមទាំងលក្ខខណ្ឌមួយចំនួនទៀត ឈានទៅបើកផ្លូវឲ្យគ​ណបក្សរប​ស់លោកបា​នចូ​ល​​​​​ប្រឡូ​កក្នុ​ងឆាកនយោបាយឡើងវិញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៊ី នេះ​ថា ជាការស្រមើស្រមៃហួសហេតុ ដែលគណបក្សលោកមិនអាចទទួលយកបាន ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក៏ដូចជាការបោះ​ឆ្នោតជ្រើស​តាំងតំណា​ងរាស្ត្រ ដែ​ល​បា​​ន​អនុត្តទៅរួចហើយ ប្រកបដោយជោគជ័យនេះ គឺថាអត់មានបកក្រោយទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន

ជាងនេះទៅទៀតនាយករដ្ឋមន្ត្រីលោក ហ៊ុន​ សែន ធ្លាប់អះអាងថា ការដោះលែងជនជាប់ចោទមួយចំនួន រួម​​ទាំ​​ងសកម្មជនបក្សប្រឆាំងផង លោកថា ជាសន្តានចិត្តរបស់លោក ក្នុងនាមជាមេដឹកនាំ មិនមែនជា​សម្ពា​ធ​​ពី​​អន្ត​រជាតិទេ និងបានចំអកថា ការដែលមេដឹកនាំរូបនេះ បន្តលើកឡើងពីសម្ពាធអន្តរជាតិ មកលើរដ្ឋា​ភិ​បា​ល​ ម្តងហើយម្តងទៀត ថាជាទង្វើចង់ឲ្យស​ក​ម្មជនរបស់ខ្លួននៅបន្តជាប់ឃុំ។

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណរា​​ វិភាគថា បើអ្នកនយោបាយ​ខ្មែរមិនអាចអង្គុយទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយបានទេ លោកថារចន្តនយោបាយពេលនេះ អាចនឹងរុញកម្ពុជា ឲ្យជួបវិ​បត្តិធ្ង​ន់ធ្ងរ​ទៅ​ថ្ងៃអនាគត។

អ្នកវិភាគរូបនេះយល់ថា គ្រប់ជំនួ​យ​និងអំណោយ​ផលផ្នែ​កពា​​ណិ​ជ្ជកម្មពីក្រុ​ម​ប្រ​​ទេសលោកសេរីផ្តល់ឲ្យម​ក​​ក​ម្ពុ​​ជា ​បា​​នភ្ជាប់​ទៅនឹ​ងល​ក្ខ​ខ​​ណ្ឌ ន​យោបាយ​បែបប្រជា​ធិប​តេ​​យ្យ​។

អន្តរជាតិគេមិនទាមទារតែលក្ខខណ្ឌប៉ុណ្ណឹងទេ។ គេទាមទា​ររហូតឲ្យ​មានការរៀបចំការបោះ​ឆ្នោត​​ បាន​ន័​យថាគេចង់ឲ្យមានលំហរសេរីភាពដូចការបោះឆ្នោតឆ្នាំ២០១៧ ដែល​មាន​​បក្ស​ប្រឆាំ​ង​ចូល​រួម​។​ ​អញ្ចឹ​ង​ជា​យ​​ន្ត​ការមួយពិបាកនឹងគេឲ្យតម្លៃសម្រាប់ថាការដោះលែងហ្នឹងជាការរុញទៅឲ្យគេទទួល​ស្គាល់​រដ្ឋា​​ភិបាលថ្មីណាស់

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណរា​​

ក្នុងរយៈពេល​២សប្ដាហ៍ចុងក្រោយនេះ អ្នកវិភាគ​បញ្ហាសង្គម សកម្មជនដីធ្លី អ្នកសារព័ត៌មាន​ និង អ្នកទោសនយោបាយ សរុបចំនួន១៩ ត្រូវបានលើកលែងទោសនិង​ដោះលែងចេញពីពន្ធនាគារជាបន្ត​បន្ទាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ