ក្រសួង​ឲ្យប្រជាជនឈប់ប្រើប្រាស់ផលិតផលម្សៅទឹកដោះគោឌូមិចមួយប្រភេទ (Dumex)

ផលិតផលម្សៅទឹកដោះគោ​ Dumex Mamil Gold Infant Milk Formula Step 1 ដែលក្រសួងហាមឃាត់មិនឲ្យប្រើប្រាស់ (រូបភាព៖ បណ្ដាញសង្គម)

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានផ្តល់ដំណឹងឲ្យប្រជាជនបញ្ឈប់ការប្រើប្រាស់ និងចែកចាយផលិតផលម្សៅទឹកដោះគោ​ Dumex Mamil Gold Infant Milk Formula Step 1 ​ដោយសារតែបានរកឃើញបាក់តេរីម្យ៉ាងក្នុងផលិតផលនេះ​។

តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹង អាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យប្រទេសសិង្ហបុរី បានរកឃើញបាក់តេរី​ Cronobacter sakazakii នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula Step 1។ បាក់តេរីនេះ​ បណ្តាលឲ្យទារកមានជំងឺរលាកពោះវៀនធំ​ ពោះវៀនតូច រលាកស្រោមខួរ និងអាចឈានដល់ស្លាប់ផងដែរ។

សេចក្តីជូនដំណឹងដដែល អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានអំពាវនាវឲ្យប្រជាជន កុំឲ្យលក់ដូរ និងប្រើប្រាស់នូវផលិតផលម្សៅទឹកដោះគោនេះបន្តទៀត និងជួយសហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបានជួបប្រទះ៕​

រូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ