ព្រះមហាក្សត្រជឿជាក់ថារដ្ឋាភិបាលថ្មីនឹងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនមួយកម្រិតទៀត

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨ (រូបភាព៖ screenshot)

ព្រះមហាក្សត្រសម្តេចនរោត្តមសីហមុនី មានព្រះបន្ទូលនៅក្នុងពិធីបើកប្រជុំរដ្ឋសភាអាណត្តិទី៦នៅព្រឹកនេះថា  ក្រោយការបោះឆ្នោតនៅអាណត្តិនេះនឹងធ្វើឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសន្តិភាព។​

ព្រះមហាក្សត្រក៏បានមានបន្ទូលលើកឡើងពីការរីកចម្រើនក្នុងរយៈ២៥ឆ្នាំកន្លងទៅនេះ ក្រោយពេលមានការបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣។ ព្រះអង្គក៏បានលើកឡើងដែរថា ការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅបានមិនអាចខ្វះនូវឯកភាពជាតិនោះទេ។​

ព្រះអង្គមានបន្ទូលថា៖«  ខ្ញុំជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់លើប្រជាពលរដ្ឋគ្រប់រូប។»។​

តាមគម្រោង  នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ខែកញ្ញា គឺមួយថ្ងៃបន្ទាប់ រដ្ឋសភាធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា នឹងផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ