ភ្នំពេញ និងសៀមរាប​មាន​សិស្ស​ជាប់​និទ្ទេស A ច្រើនជាងគេ

បេក្ខជនប្រលងបាក់ឌុបកំពុងមើលឈ្មោះ កាលពីឆ្នាំ២០១៨ (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ បង្ហាញថា សិស្សនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បាននាំមុខគេក្នុងការទទួលបានទិន្ទេស “A” បើប្រៀបនឹងបណ្ដាខេត្តក្រុងផ្សេងទៀតក្នុងប្រទេសកម្ពុជា។

យោងតាមលទ្ធផលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៩ ខែកញ្ញានេះ សិស្សទទួលបាននិទ្ទេស “A” សរុបនៅទូទាំងប្រទេសមានចំនួន ២៩០នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ សិស្សនិទ្ទេស A មាន ១៣៥នាក់ នៅខេត្តសៀមរាបមានចំនួន ២១នាក់ ខេត្តកណ្ដាល ១៦នាក់ និងតាមពីក្រោយដោយខេត្តបាត់ដំបង និងតាកែវ ដែលមានចំនួន១៥នាក់។

ចំណែកនៅខេត្តកំពង់ចាម សិស្សទទួលនិទ្ទេស “A” មាន ១៣នាក់ ខេត្តកំពតមាន ១១នាក់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ និងបន្ទាយមានជ័យមាន ៩នាក់ដូចគ្នា ព្រៃវែងមាន៨នាក់ ក្រចេះមាន ៦នាក់ ពោធិ៍សាត់មាន៤នាក់ ស្វាយរៀង កំពង់ស្ពឺ និងព្រះសីហនុ មាន៣នាក់ដូចគ្នា ហើយរតនគិរី សិស្សនិទ្ទេស A មានតែម្នាក់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ សិស្សទទួលបាននិទ្ទេស A នៅឆ្នាំ២០១៨នេះ មានចំនួនទាបជាងឆ្នាំមុន ពោលគឺនៅឆ្នាំនេះ សិស្សបាននិទ្ទេស A មានតែ ២៩០នាក់ ខណៈនៅឆ្នាំ២០១៧ សិស្សនិទ្ទេសមានដល់ទៅ ៤២៤នាក់ឯណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ