សភាអឺរ៉ុបស្នើព្យួរ EBA និងចាត់វិធានការផ្សេងទៀតលើមន្ត្រីកម្ពុជា

ដំណើរការប្រជុំនៅសភាសហភាពអឺរ៉ុបនៅពេលកន្លងទៅ

សមាជិកសភាសហភាពអឺរ៉ុបបានស្នើទៅគណៈកម្មការនៃស្ថាប័ននេះឲ្យសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ(EBA) និង ដាក់ទណ្ឌកម្មលើមន្ត្រីមួយចំនួនទៀត ដែលរងការចោទថា ពាក់ព័ន្ធការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ និង ការរំលោភសិទ្ធិមនុស្ស។​

សេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកសភាសហភាពអឺរ៉ុបនៅថ្ងៃនេះ គឺធ្វើឡើងមុនពេលគណៈកម្មការអឺរ៉ុបបើកកិច្ចប្រជុំមួយ ថ្ងៃ ដែលនឹងសម្រេចពីអំពីបញ្ហាសិទ្ធិមនុស្ស និតីរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នាថ្ងៃទី១៣ខែកញ្ញាស្អែកនេះ។

សមាជិកសភាសហភាពអឺរ៉ុបបានហៅការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាថា ជាការបំផ្លាញប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់លើគណបក្សប្រឆាំង។​

សេចក្តីថ្លែងការណ៍នេះ ក៏បានស្នើឲ្យមានការរៀបចំបញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធការរំលាយ គណបក្សសង្គ្រោះជាតិ និង អ្នកពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត ដើម្បីត្រៀមដាក់ទណ្ឌកម្មលើអ្នកទាំងនោះ។​

ទោះយ៉ាងណាកន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីរបស់លោក តែងលើកឡើងថា ការរំលាយគណបក្ស សង្គ្រោះជាតិគឺធ្វើឡើងក្រោមហេតុផលផ្លូវច្បាប់។ ចំណែកដំណើរការបោះឆ្នោតអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ដំណើរការល្អត្រឹមត្រូវតាមគន្លងប្រជាធិបតេយ្យ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ