អាជ្ញាធរ​​ភ្នំពេញ​បដិសេធ​ថា គ្មាន​ការផ្ទេរ​​​​ផ្សារ​ដើមគរ​ឲ្យ​ឯកជន និង​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ញុះញង់

អាជីវករមួយចំនួនដែលលក់ដូរ​នៅផ្សារដើមគរ

សាលា​រាជ​ធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បុគ្គលមួយ​ចំនួន​​ដែល​អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ​ចោទ​ថា ផ្សព្វផ្សាយ​ព័ត៌មាន​ញុះ​ញង់​ដល់​ក្រុម​អាជីវករ​ផ្សារ​ដើម​គរ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សាលា​រាជ​ធានី​ភ្នំពេញ​បាន​អះ​អាង​ថា មាន​ជន​ឱកាស​និយម​មួយ​ចំនួន បានផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បន្ទាប់​ពី​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ចុះ​ទៅ​រៀបចំ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នៅ​​ផ្សារ​ដើមគរ។​

សាលា​រាជ​ធានី​ភ្នំពេញ បាន​លើក​ឡើង​ថា សកម្មភាព​ចុះ​រៀបចំ​សណ្ដាប់​នៅ​ផ្សារ​មួយ​នេះ ត្រូវ​បាន​ក្រុម​មនុស្ស​មួយ​ចំនួន​ចោទ​ប្រកាន់​ថា មាន​បំណង​យក​ទីតាំង​ផ្សារ​នេះ​ទៅ​ឲ្យ​ឯកជន​វិនិយោគ។

រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ផ្ដល់​ដំណឹង​អំពី​ជន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​បន្លំ ដោយ​ថា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល សាលា​រាជ​ធានី​ភ្នំពេញ​អះ​អាង​ថា ខ្លួន​បាន​ចុះ​ទៅ​រៀបចំ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នៅ​ជុំ​វិញ​ផ្សារ​ដើមគរ ខណៈ​ដែល​ដង​ផ្លូវ​ជុំ​វិញ​ផ្សារ​មួយ​នេះ ត្រូវ​បាន​រំលោភ​យក​ធ្វើ​ជា​កន្លែង​លក់​ដូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ