តុ​លាការ​បញ្ជា​ឲ្យ​ចាប់​ឃុំ​ខ្លួន​លោក​ គឹម​ សុខ​ ឡើង​វិញ​តាម​បណ្តឹង​​លោក​ ហ៊ុន​ សែន​

អ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក គឹម សុខ ក្រោយត្រូវបានតុលាការដោះលែង

សាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចតាមចាប់អ្នកវិភាគបញ្ហាសង្គមលោក គឹម សុខ មកឃុំ​ខ្លួន​ឡើ​​ង​វិ​ញ នៅ​ក្នុង​សំណុំ​រឿង​ចោទ​ពី​បទ​បរិហាកេរ្តិ៍ តាមបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន។

ដីកាចុះថ្ងៃទី១៤កញ្ញា ចៅក្រមស៊ើបសួរ លោក លាង សំណាត់ បាន​បញ្ជាទៅសមត្ថកិច្ចស្រាវ​ជ្រាវរ​ក​ចាប់​​​ខ្លួន​លោក គឹម សុខ យក​ទៅ​ដាក់ពន្ធនាគារវិញ នៅ​ក្រោម​បទ​ចោទ​ប្រកាន់​ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ប​រិ​ហា​​កេ​រ្តិ៍​ជា​សាធារណៈ» ​តាម​បណ្តឹង​របស់​មេធាវីនាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន តាមរយៈមេធាវី បានប្តឹង លោក គឹម សុខ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធ​ទៅនឹ​ង​ការវិភាគរបស់លោក គឹម សុខ ថា គណបក្ស​ប្រជាជនក​ម្ពុជា​ដែ​លដឹក​នាំ​ដោ​​​យ​​លោក ហ៊ុន សែន មិនបា​ន​​ត្រៀ​​ម​​​ខ្លួ​ន​​​​ទៅ​ប្រកួតការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ដោយថា​​​ គណ​បក្ស​​នេះ រៀបគ​ម្រោ​ង​ទៅ«​ប្ល​ន់អំណាច»។

លោក គឹម សុខ ត្រូវតុលាការដោះលែងឲ្យមានសេរីវិញ កាលពីខែមុន ក្រោយពីអ្នកវិភាគរូបនេះ ទទួលទោ​ស​ច​ប់​រ​យៈ​ពេ​ល ១៨​ខែ។

ប៉ុ​ន្តែ​ តុលាការបានចោទប្រកាន់លោក គឹម សុខ មួយករណីផ្សេងទៀត ពាក់ព័ន្ធនឹងប​ណ្តឹ​ង​រ​ប​​​​​​ស់​លោក ហ៊ុន ​សែន ដដែល មុនគាត់ត្រូវបានដោះលែង។ បណ្តឹងរបស់មេដឹកនាំរូបនេះ ទាមទារជំងឺចិត្ត ៨០០​លា​ន​​រៀ​​ល​ ឬ​​ស្មើ ២០​ម៉ឺន​ដុ​ល្លារ ពី​លោ​​ក គឹ​ម សុខ។

កាលពីថ្ងៃទី៣០ ខែសីហា លោក ហ៊ុន សែន បានព្រមានចាប់លោក គឹម សុខ ដាក់ពន្ធនាគារវិញ បើ​​ មិន​ប​ង់​​ជំ​ងឺ​ចិត្ត​តាម​ពាក្យ​បណ្តឹង ខណៈដែលលោក គឹម សុខ នៅតែប​ន្តវិភាគពីបញ្ហាសង្គម​ក្រោយពីចេញ​ពី​ពន្ធ​នា​គារ។

អញ្ចឹង អ្នកណាដែលរួចទោសបែបនេះ ដែលជំពាក់គណបក្សប្រជាជន ៨០០លានរៀល ត្រូវរកលុយសង។ បើ​មិន​សងលុយទេ ប្រហែលជាចូលគុកវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

VOD មិនអាចទាក់ទងលោក គឹម សុខ ដើម្បីឆ្លើយតបទៅនឹងដីកាបង្គាប់ឲ្យចាប់ឃុំខ្លួនឡើងវិញ ជុំវិញប​ណ្តឹង​​​រប​ស់​នាយក​រដ្ឋមន្ត្រីបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ