រដ្ឋ​សភា​គ្រោង​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​ក្រោយ​ប្រកាស​សុពលភាព​តំណាង​រាស្ត្រ​ថ្មី​៣៨​រូប

តំណាងរាស្រ្តជាប់ឆ្នោតបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

រដ្ឋ​សភា​គ្រោង​នឹង​​ប្រជុំ​សម្រេច​លើ​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ស្ថាប័ន​មួយ​នេះ​នៅ​ថ្ងៃ​ស្អែក​នេះ បន្ទាប់​ពី​ប្រជុំ​សម្រេច​លើ​សុពលភាព​លើ​តំណាង​រាស្ត្រ​ថ្មី ដែល​ត្រូវ​បាន​ស្នើ​ផ្លាស់​ប្ដូរ​ជំនួស​តំណាងរាស្ត្រ​មួយ​ចំនួន ដែល​​លាលែង​ទៅ​កាន់​តំណែង​ផ្សេងៗ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋសភា​​បាន​សម្រេច​លើ​សុពលភាព​របស់​តំណាង​រាស្ត្រថ្មី ៣៨​រូប ដែល​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្នើ​ផ្លាស់​ប្ដូរ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង​ ប៉េងឡុង ​បានប្រាប់វីអូឌីតាមទូរស័ព្ទថា នៅថ្ងៃស្អែកនេះ រដ្ឋ​សភា​នឹង​រៀ​បចំរចនាសម្ព័ន្ធគណៈកម្មការ​របស់ស្ថាប័ន​មួយ​នេះ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ពី​សមាជិក​នៅ​ក្នុង​គណៈកម្មការ​នីមួយៗ។

លោកបានបន្តថា​ សភានឹងអាចដំណើរការបានហើយចាប់ពីថ្ងៃស្អែកនេះទៅ​ ដោយគេនឹងសម្រេចនូវការជ្រើសតាំងនូវសមាជិកគណៈកម្មការសភាទាំង ១០។​

គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួល​​បាន​អាសនៈទាំង១២៥​នៅ​ក្នុង​រដ្ឋសភានីតិកាលទី៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ