លោក ហ៊ុន សែន ផ្ញើសាររំលែកទុក្ខសម្រាប់មរណភាពប្រធានាធិបតីវៀតណាម

ប្រធានាធិបតីវៀតណាមលោក Tran Dai Quang បានស្វាគមន៍អ្នកកាសែតខណៈដែលលោកកំពុងរង់ចាំការមកដល់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅវិមានប្រធានាធិបតីនៅទីក្រុងហាណូយប្រទេសវៀតណាមនាថ្ងៃទី 23 ខែមីនាឆ្នាំ 2018 (រូបភាព៖ Reuters)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះ បានផ្ញើសាររំលែកទុក្ខជូន លោក ង្វៀន សួនហ្វ៊ុក  នាយករដ្ឋមន្រ្តីវៀតណាម ចំពោះមរណភាពលោកប្រធានាធិបតី ត្រាន់ ដាយក្វាង។

លោក ត្រាន់ ដាយក្វាង បានទទួលមរណភាពដោយសារជំងឺនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសវៀតណាម។

ក្នុងសាររំលែកទុក្ខ​​​ លោក ហ៊ុន សែន​​​​​ បានចូលរួមរំលែកទុក្ខក្រៀមក្រំ និង​​​មានការសោកស្តាយដោយបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។​​​

បើតាមការចុះផ្សាយរបស់សារព័ត៌មានVNExpressបានឲ្យដឹង លោក​​​ ត្រាន់ ដាយក្វាង បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរតាំងពីឆ្នាំ២០១៧។​​​ លោកបានព្យាបាលជំងឺរបស់លោ​ក​ជា​ច្រើន​​ដងមកហើយនៅក្នុងប្រទេសវៀតណាម និងប្រទេសជប៉ុន​ ក៏ប៉ុន្តែនៅ​តែមិនជាសះស្បើយនោះទេ រហូតមកដល់យប់ថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨នេះ ជំងឺរបស់លោកក៏រើ​ឡើងវិញដែលត្រូវបានបញ្ជូនបន្ទាន់ទៅមន្ទីរពេទ្យ។ លោក ត្រាន់ ដាយក្វាង​​​ បានទទួល​មរណភាព​នៅម៉ោង ១០ និង ៥នាទីព្រឹក នៅឯមន្ទីរពេទ្យយោធា១០៨ ក្នុងទីក្រុងហាណូយប្រទេសវៀតណាម។

លោក ត្រាន់ ដាយក្វាង កើតនៅថ្ងៃ១២​ ខែតុលា ឆ្នាំ១៩៥៦ក្នុងខេត្ត Ninh Binh។ លោកបានចូលបំរើជាប៉ូលីសតាំងពីអាយុ១៦ឆ្នាំ និងបានបំរើនៅក្នុងជួរប៉ូលីសរហូតដល់ពេលដែលលោកត្រូវបានបោះឆ្នោតជាប្រធានាធិបតីវៀតណាម​​​នៅឆ្នាំ២០១៦។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ