កម្ពុជា និងកាណាដាព្រមព្រៀងបន្តពាណិជ្ជកម្ម

ជំនួបពិភាក្សាការងារទ្វេភាគីរវាង លោក ប៉ាន សូរស័ក្កិ ជាមួយលោកស្រី ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់តាព្រហ្ម នៃទីស្តីការក្រសួងពាណិជ្ជកម្ម។ រូបភាព៖ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce)

ប្រទេស​កម្ពុជា និង​កាណាដា​ បាន​បន្ត​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​បន្ត​ទៀត បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ចប់​កាលពី​ចុង​ខែ​មុន​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ការ​ឯក​ភាព​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរស័ក្កិ ជា​មួយ​ឯក​អគ្គរាជទូត​កាណាដា​ប្រចាំ​កម្ពុជា​លោកស្រី ដូនីកា ប៉ូទី ដោយ​ថា​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទេ្វភាគី ដោយ​ឈរ​មូលដ្ឋាន​ឈ្នះ-ឈ្នះ ទាំង​សង​ខាង​។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា ក្នុង​ឆ្នាំ​២០១៧​សម្រេច​បាន​ទឹក​ប្រាក់​សរុប ១,០៤ពាន់លានដុល្លារអាមេរិក កើន​ជាង​១១%បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ ក្នុង​នោះ​កម្ពុជា នាំ​ ទៅ​កាន់​កាណាដា មាន​ចំនួន ១ពាន់លានដុល្លារអាមេរិក និង​នាំ​ចូល​មាន​ចំនួន ៤០លានដុល្លារអាមេរិក ដែល​ផលិតផល​សក្ដានុពល​នាំ​ចេញ​របស់​កម្ពុជា រួមមាន៖ សំលៀកបំពាក់ ស្បែកជើង គ្រឿង​បង្គំ​យានយន្ត គ្រឿង​សង្ហារឹម ផ្លា​ស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ