លោក ហ៊ុន សែន ប្រាប់អ្នកវិនិយោគបរទេសថា កម្ពុជាមានសក្តានុពលខ្ពស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកម្មវិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកវិនិយោគបរទេសថា កម្ពុជាជាប្រទេសដែលមាន សក្តានុពលខ្ពស់សម្រាប់ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ពួកគេ។

ថ្លែងនៅក្នុងពិធីជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ កាលពីម្សិលមិញ លោក ហ៊ុន សែន លើកឡើងថា លោកស្វាគមន៍អ្នកវិនិយោគបរទេសដែលមានភាពវ័យឆ្លាតក្នុងការវិនិយោគនៅកម្ពុជា។

លោក ហ៊ុន សែន បានលើកឡើងចំណុចសំខាន់ៗចំនួន៤ ដែលលោកថា ជាឱកាសល្អសម្រាប់វិនិយោគ ដូចជា មានសន្តិសុខគ្មានសង្គ្រាម បើកឱ្យបរទេសវិនិយោគស្មើមុខដូចអ្នកក្នុងស្រុក សំបូរកម្លាំងពលកម្ម និងចុងក្រោយ កម្ពុជាស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រនៃទីផ្សារអាស៊ាន។​​

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីក៏បានធានាដល់ការបង្កបរិយាកាសល្អសម្រាប់អ្នកវិនិយោគបរទេសទាំងអស់។​​

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលលោក ហ៊ុន សែន ​លើកឡើងក្នុងពិធីនេះបញ្ជាក់ថា រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់២០១៨ កម្ពុជាអនុម័តគម្រោងវិនិយោគ ៩៥៩គម្រោង ក្នុងទឹកប្រាក់ ២៣ប៊ីលានដុល្លារអាមេរិកដែលអាចបង្កើតការងារ១លានកន្លែង។​ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ គម្រោងវិនិយោគដែលបានអនុម័ត មាន ១១៥គម្រោង ក្នុងទុនវិនិយោគ ៤ប៊ីលានដុល្លារអាមេរិក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ