គោឧសភរាជបរិភោគ ពោត សណ្តែក និង ស្រូវ ច្រើនជាងគេ ដែលបង្ហាញថា ដំណាំប្រភេទនេះ ទទួលបានផលច្រើននៅក្នុងឆ្នាំនេះ។
នៅក្នុងពិធីភ្ជួររាស់នៃពិធីច្រត់ព្រះនង្គ័លនៅព្រឹកនេះនៅទីរួមខេត្តតាកែវ មានការរៀបចំ ស្រូវ ពោត សណ្តែក ល្ង ទឹក ស្រា និងស្មៅ សម្រាប់គោឧសភរាជ។ ជាលទ្ធផលបង្ហាញថា គោបរិភោគ ពោត ៩០ភាគរយ សណ្តែក៨៥ភាគរយ និងស្រូវ ៨៥ភាគរយ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះរៀបចំនៅទីព្រះស្រែ (កីឡដ្ឋានគិរីវង់សុខសែនជ័យ) នៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ពិធីនេះប្រារព្ធក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។