មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិព្រមានម្ចាស់ហ្វេសប៊ុកប្រើរូបលោក ទៀ បាញ់

ហ្វេសប៊ុកដែលយករូបលោក ទៀ បាញ់ មកប្រើប្រាស់។ រូបភាព៖ ហ្វេសប៊ុក នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Gro Angel ដែលបានយករូបថតរដ្ឋមន្ត្រីក្រសួងនេះ​ប្រើប្រាស់ក្នុង Profile (រូបតំណាង) ហ្វេសប៊ុកផ្ទាល់ខ្លួន ហើយសរសេរសាររិះគន់រដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា មានហ្វេសប៊ុកមួយឈ្មោះ Gro Angel បានយករូបថតរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ ទៅប្រើប្រាស់ក្នុង Profile (រូបតំណាង) ហ្វេសប៊ុកខ្លួន ហើយថា សរសេរសាររិះគន់រដ្ឋាភិបាលក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជនថែមទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបញ្ជាក់ថា ខ្លឹមសារចោទប្រកាន់នានាដែលបានផ្សព្វផ្សាយលើហ្វេសប៊ុកឈ្មោះ Gro Angel នោះមិនជាប់ពាក់ព័ន្ធលោក ទៀ បាញ់ ឡើយ។

លោក ឈុំ សុជាតិ បានព្រមានដល់ម្ចាស់ហ្វេសប៊ុកមួយនេះឲ្យបញ្ឈប់ការយករូបថតលោក ទៀ បាញ់ ទៅប្រើប្រាស់បន្តទៀត ហើយលោកបានអំពាវនាវទៅស្ថាប័នមានសមត្ថកិច្ចឲ្យស្រាវជ្រាវរកម្ចាស់ពិតប្រាកដរបស់ហ្វេសប៊ុកនេះផងដែរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ