បោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​នេះ​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃអាទិត្យទី២៦ ខែឧសភានេះ ដែលមានគណបក្សនយោបាយចំនួន៧ចូលរួមប្រកួតប្រជែង។

គណបក្សនយោបាយចំនួន៧ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា។

ប៉ុន្តែ ក្នុងចំណោមគណបក្សទាំង៧នេះ មានតែគណបក្សចំនួន៣ដែលដាក់ភ្នាក់ងារសង្កេតការណ៍ការបោះឆ្នោត​គឺ គណបក្សប្រជាជនកម្ពុជា មានភ្នាក់ងារចំនួន ១ ០៨៤នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ៣០នាក់ និងគណបក្សខ្មែររួបរួមជាតិ ចំនួន ៣៨នាក់។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ធ្វើឡើងជាអសកល ដែល​បោះ​ឆ្នោត​ដោយ​អង្គ​បោះ​ឆ្នោត​ចំនួន ១១ ៥៧២​នាក់​នៅ​ទូទាំង​ប្រទេស។

ការបោះឆ្នោតនេះធ្វើឡើងខុសពីការបោះឆ្នោតផ្សេងៗទៀត ដោយសារអ្នកបោះឆ្នោតត្រូវបោះពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សា ២ប្រភេទផ្សេងគ្នាក្នុងការិយាល័យបោះឆ្នោតតែមួយ ហើយមានហិបឆ្នោតចំនួន២ បន្ទប់សម្ងាត់ចំនួន២ និងត្រាសម្ងាត់ចំនួន២ផងដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ