បក្សកាន់អំណាចប្រកាសជាឱឡារិកទទួលយកលទ្ធផលបោះឆ្នោត

លេខរៀងបក្សប្រជាជនកម្ពុជា ដែលនឹងចូលរួមការបោះឆ្នោតនាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ (រូបភាព៖ គ.ជ.ប)

គណបក្សប្រជាជនកម្ពុជាប្រកាសជាឱឡារិកទទួលយកលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣នេះ ដោយបញ្ជាក់ថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលដំណើរការដោយត្រឹមត្រូវ និងយុត្តិធម៌។​

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ បានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាកាលពីថ្ងៃទី២៦ ខែឧសភា គឺប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងនីតិវិធីផ្សេងៗនៃការបោះឆ្នោត។​

សេចក្តីថ្លែងការណ៍៖ «គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកទទួលយកលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុមប្រឹក្សា ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។»

លទ្ធផលផ្លូវការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្សព្វផ្សាយនៅថ្ងៃនេះ បង្ហាញថា អាសនៈនៅក្រុមប្រឹក្សារាជធានី-ខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន៦។​

ចំណែកលទ្ធផលអាសនៈនៅថ្នាក់ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ គណបក្សប្រជាជនកម្ពុជាទទួលបាន ៣ ៤៨៤ គណបក្សហ្វ៊ុនស៊ិនប៉ិច ៣៣ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន៣៨។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ