លោកហ៊ុន សែន ជជែកពីបញ្ហា EBA ជាមួយសមាជិកអឺរ៉ុប

គណៈប្រតិភូរបស់ប្រទេសហុងគ្រី ជួបជាមួយគណៈប្រតិភូកម្ពុជានៅក្នុងប្រទេសហុងគ្រីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩(រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកយកបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBAទៅពិភាក្សាជាមួយប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ក្នុងអំឡុងពេលដែលលោកទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់នោះ។​

កាលពីថ្ងៃទី១៣ខែមិថុនា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួបជាមួយនាយរដ្ឋមន្ត្រីហុងគ្រី ពិភាក្សាពីការរឹតចំណងមិត្តភាពលើផ្នែកនយោបាយការបរទេស និង ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។​ ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាប្រពន្ធអនុគ្រោះពន្ធផងដែរ។​

ហ្វេសប៊ុកនាយករដ្ឋមន្ត្រី៖«ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់​ទាក់​ទិនទៅនិងសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា​ កាលពីពេលថ្មី​ៗកន្លងទៅ ពិសេសទៅទៀតសម្តេចតេជោក៏បានលើកការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅ​នឹង​គោលជំហរនិងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធទៅនិងគោលនយោបាយរបស់ សហភាពអឺរ៉ុប ពិសេសពាកព័ន្ធទៅនិងបញ្ហាEBA។»

តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ុងគ្រី លោក Viktor Orbán ប្រកាសជំហរគាំទ្រកម្ពុជា បើទោះជាកម្ពុជាមានការខ្វែងគំនិតគ្នាជាមួយអឺរ៉ុបលើបញ្ហាEBAក៏ដោយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ