នាយករដ្ឋមន្ត្រីអំពាវនាវឱ្យសប្បុរស ជនជួយថវិកាករណីបាក់អគារ

បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យោធា ឈរ​មើល​ក្រុម​ជួយ​សង្គ្រោះ ដែល​កំពុង​ស្វែងរក​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជឿ​ថា កប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​ចិន ដែល​បាន​បាក់​រលំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ រូបថត៖ សូត សុខប្រាថ្នា

លោកនាយករដ្ឋមន្ត្រីអំពាវនាវដល់សប្បុរសជនឱ្យជួយជាថវិកាដល់ក្រុមគ្រួសារអ្នកបាត់បង់ជីវិត និង អ្នករងរបួសក្នុងហេតុការណ៍បាក់អគារនៅក្នុងខេត្តព្រះសីហនុ។​

លោកនាយរដ្ឋមន្ត្រីបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកកំពុងតែធ្វើដំណើរទៅខេត្តព្រះសីហនុដើម្បីចូលរួមរុករក និងសង្គ្រោះករណីបាក់អគារ។ លោកក៏បានអំពាវនាវឱ្យសប្បុរសជនជួយក្នុងករណីនេះ។​

លោក ហ៊ុន សែន​៖ «ពេលនេះ ខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករកនិងសង្រ្គាះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់។
ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តាជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់
ជិវិតនិងអ្នករបួសក្នុងហេតុការណ៍នេះ។»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចបញ្ជាឱ្យប្រើប្រាស់ថវិកាជាតិជួយឧត្ថម្ភដល់គ្រួសារដែលមានអ្នកស្លាប់ម្នាក់៤០លានរៀលឬ ស្មើនឹង១ម៉ឺនដុល្លារ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះរូបភ្ជាប់សារពំនាវនាវដល់សប្បុរសជនជួយថវិកាដល់ជនរងគ្រោះ។
(រូបថត៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ