កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះរយៈពេល៦ខែឆ្នាំ២០១៩

កំពង់ផែទំនិញនៅប្រទេសចិន។ រូបភាព៖ straitstimes

របាយការណ៍របស់រដ្ឋាភិបាលចិនបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី២ ឆ្នាំ២០១៩នេះ ធ្លាក់ចុះមួយកម្រិត។

របាយការណ៍រដ្ឋាភិបាលចិនបង្ហាញកាលពីថ្ងៃចន្ទម្សិលមិញ គឺអត្រាកំណើនសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះ ៦,៤ មក ៦,២ភាគរយវិញ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០១៩នេះ។ របាយការណ៍សិក្សាបញ្ជាក់ថា ការធ្លាក់ចុះគឺមិនធ្លាប់មានក្នុងរយៈពេល២៧ឆ្នាំមកនេះ។​

អ្នកនាំពាក្យការិយាល័យស្ថិតិជាតិនៃរដ្ឋាភិបាលចិនថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា ការធ្លាក់ចុះនេះដោយសារតែបញ្ហាបរិយាកាសខាងក្នុងមានភាពស្មុគស្មាញច្រើន។​

ជាច្រើនខែមកនេះ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន បានប្រឹងប្រែងក្នុងការចរចារកដំណោះស្រាយសង្គ្រាមពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ ប៉ុន្តែ មិនទទួលបានដំណោះស្រាយទេ។​

ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ សរសេរនៅលើបណ្តាញសង្គម Twitter កាលពីម្សិលមិញថា សេដ្ឋកិច្ចចិនធ្លាក់ចុះនេះ ព្រោះក្រុមហ៊ុនរាប់ពាន់សម្រេចចិត្តដកខ្លួនចេញពីចិន ដោយសារតែអាមេរិកដាក់ទណ្ឌកម្មក្នុងការដំឡើងពន្ធ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ