រដ្ឋាភិបាលជួយពលករនៅក្រៅប្រទេសដែលរងការរំលោភបំពានជិត១ម៉ឺននាក់

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០១៨ ក្រ សួងបានជួយសង្គ្រោះពលរដ្ឋនៅក្រៅប្រទេស ពិសេសពលករ-ពលការិនី ជិត១ម៉ឺននាក់ ដែលរងការរំលោភបំពាន។​

របាយការណ៍ស្ដីពីសមិទ្ធផលរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបង្ហាញថា ក្នុងឆ្នាំ ២០១៨ ក្រសួងជួយសង្គ្រោះពលករ-ពលការិនីខ្មែរនៅក្រៅប្រទេសបានចំនួន ៨៤៨៩នាក់។ ពលរដ្ឋខ្មែរទាំងនេះ ត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញក្រោយជួយសង្គ្រោះ។

ទោះយ៉ាងណា ក្រសួងការបរទេសមិនបានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនេះ រងការរំលោភបំពានដោយរបៀបណាខ្លះ? ហើយរងការរំលោភបំពាននៅប្រទេសណាច្រើនជាងគេនោះទេ?

របាយការណ៍ក្រសួងការងារបង្ហាញថា ពលរដ្ឋខ្មែរកំពុងធ្វើការងារនៅក្រៅប្រទេសមានជាង១លាន២សែននាក់ ក្នុងនោះធ្វើការងារនៅប្រទេសថៃច្រើនជាងគេគឺ មាន១លាន១សែននាក់ បន្ទាប់មកនៅកូរ៉េខាងត្បូង៥ម៉ឺននាក់ ម៉ាឡេស៊ីជាង៣ម៉ឺននាក់ និងជប៉ុនជិត១ម៉ឺននាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ