ហេតុអ្វីច្បាប់ថៃមិនឱ្យមានកាស៊ីណូលេងល្បែងក្នុងប្រទេស?

អគារក្នុងទីក្រុងបាងកកប្រទេសថៃ ថតក្នុងខែកក្កដា ឆ្នាំ២០១៩(រូបភាព ដោយ ពៅ មេត្តា)

មេដឹកនាំថៃបានបង្កើតច្បាប់មិនអនុញ្ញាតឱ្យមានកាស៊ីណូ ឬ កន្លែងលេងល្បែងទោះធំឬ តូចក្តីនៅក្នុងប្រទេសទេ ដោយយល់ឃើញថា វាធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងនាំភាពច្របូកច្របល់ក្នុងសង្គមជាតិ។​

តាមឯកសារនានាទាក់ទងជាមួយលេងល្បែងនៅក្នុងប្រទេសថៃ បង្ហាញថា កាលពីមុនជំនាន់ក្សត្រទី៥ ប្រទេសថៃមានកន្លែងលេងល្បែងច្រើន លុះដល់ក្សត្រជំនាន់ទី៥គឺព្រះអង្គជូឡាឡុងកន(Chulalongkorn) បានផ្តួចផ្តើមសិក្សានិងប្រកាសឱ្យឈប់លេងល្បែងទូទាំងប្រទេសនៅថ្ងៃទី១ខែមេសាឆ្នាំ១៩១៦គឺជាង១០០ឆ្នាំមុន។ មូលហេតុនៃការផ្តួចផ្តើមនេះ ដោយសារព្រះអង្គឃើញពលរដ្ឋជួបការលំបាក ព្រោះវក់ជាមួយល្បែង ធ្លាក់ខ្លួនក្រ កើតហិង្សា ចោរកម្ម លែងលះប្តីប្រពន្ធជាដើម។​

រហូតក្រោយមកដល់សេ្តចជំនាន់ទី៨ព្រះអង្គ អាណន់ដា ម៉ាហ៊ីឌុល(Ananda Mahidol) ដែលគ្រងរាជ្យសម្បត្តិពីឆ្នាំ១៩៣៥ដល់១៩៤៦ បានបង្កើតជាច្បាប់ហាមលេងល្បែងនៅថ្ងៃទី២០ខែសីហាឆ្នាំ១៩៣៥គឺក្រោយពេលព្រះឡើងគ្រងរាជ្យប្រមាណ៥ខែ។ បើទោះជាច្បាប់នេះមានអាយុកាលជិត១០០ឆ្នាំ ហើយមានការធ្វើវិសោធនកម្មខ្លះ ប៉ុន្តែនៅតែមានអំណាចអនុវត្តន៍ដល់ពេលបច្ចុប្បន្ន។​​

 បច្ចុប្បន្នអាជ្ញាធរថៃហាមឃាត់ទាំងការលេងល្បែងដូចជា ចាក់លុយតាមម៉ាស៊ីនអ៊ីនធើណែត ការប្រណាំងសេះជាដើម។

ចំណែកច្បាប់ក្រមស៊ីវិលស្តីពីការធ្វើជំនួញរបស់ថៃមាត្រា៨៥៣ និង មាត្រា៨៥៥ ចែងថា រាល់បំណុលដែលកើតឡើងដោយសារការលែងល្បែងច្បាប់មិនទទួលស្គាល់ទេ។​​

បច្ចុប្បន្នបើជនជាតិថៃ ឬ ភ្ញៀវទេសចរពីថៃចង់លេងល្បែង ត្រូវឆ្លងចូលទឹកដីកម្ពុជា  ម៉ាឡេស៊ី ឡាវ និង ភូមា។ នៅតាមច្រកព្រំដែន​អាជ្ញាធរថៃបានដាក់បដាធំៗដែលណែនាំពីផលអាក្រក់ដែលកើតឡើងពីការលេងល្បែងដូចជា បាត់បង់ទ្រព្យសម្បត្តិ កើតហិង្សាក្នុងគ្រួសារ ឬ សង្គមជាដើម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ