កម្មករ២នាក់ស្លាប់ និងជាង៣០នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង

នាវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ រថយន្តដឹកកម្មករមួយបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក សម្ព័ន្ធសហជីពចលនាកម្មករ

មន្រ្តី អះអាងថា កម្មករ២នាក់បានស្លាប់ និងជាង៣០នាក់រងរបួសធ្ងន់ និង​ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកនេះ។

អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុឃឿន ប្រាប់ វី.អូ.ឌី ថា គ្រោះថ្នាក់​ចរាចរណ៍នេះ កើតឡើងនៅចំណុច​ ភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

អនុប្រធានមន្ទីរការងាររូបនេះ បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តដឹកកម្មករនោះក្រឡាប់ខ្លួនឯង ដោយសារអ្នកបើកបរ​ជាន់ហ្រ្វាំងខ្លាំងពេក។ លោក អ៊ូ សុឃឿន ឲ្យដឹងថា ក្រោយកើតហេតុ កម្មករ១៦នាក់ត្រូវ​បានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យខេត្តស្វាយរៀង និងផ្សេងទៀតបញ្ជូនទៅសម្រាក​ព្យាបាលមន្ទីរពេទ្យបង្អែក ជីភូ ដែលនៅក្បែរនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ