ព្រះមហាក្សត្រ​ និង​សម្ដេច​ម៉ែ​យាង​ទៅពិនិត្យព្រះរាជសុខភាពនៅចិន

ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ និង​មន្ត្រីជាន់ខ្ពស់ក្នុង​ការ​ធ្វើដំណើរតាមរថភ្លើងទៅឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ​កាលពីពេលកន្លងទៅ។ (រូបថត៖ ហួត វុទ្ធី)

ព្រះ​មហាក្សត្រ និង​ព្រះ​មាតា​របស់​ទ្រង់ យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បង្ហោះ​លើទំព័រហ្វេសប៊ុក​របស់​លោកថា ព្រះ​មហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពលើកនេះ គឺធ្វើតាមការណាត់​ជួប​របស់ក្រុមគ្រូពេទ្យចិន ដែលព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែ បានយាងទៅពិនិត្យសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែមីនាកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ