សុខភាពនាយករដ្ឋមន្ត្រីអាចហាត់ប្រាណឡើងវិញ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហាត់ប្រាណជាមួយម៉ាស៊ីន នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩( រូបពីហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់លោកអាចហាត់ប្រាណបានធម្មតាវិញ ក្រោយពេលផ្អាករយៈពេល៧០ថ្ងៃកន្លងទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដោយសារជំងឺគ្រេចស្មា។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញបង្ហាញរូបមួយចំនួន​រត់លើម៉ាស៊ីនហាត់ប្រាណ ភ្ជាប់ជាមួយសារសរសេរថា លោកអាចហាត់ប្រាណបានវិញហើយ។

លោក ហ៊ុន សែន៖«  ថ្ងៃទីមួយបានហាត់ប្រាណឡើងវិញបន្ទាប់ពី៧០ថ្ងៃមិនបានហាត់ដោយសារគ្រេចស្មា។រត់លើម៉ាស៊ីន៣០នាទីធាក់កង់៦៥នាទីដុតកាលឡូរី៥៦០ បែកញើសគ្រប់គ្រាន់ល្មម។»

កាលពីខែកក្កដា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសលុបចោលកម្មវិធីណាត់ជួបមួយចំនួន ដោយត្រូវទៅជួបគ្រូពេទ្យជំនាញនៅប្រទេសសិង្ហបុរីពិនិត្យនិងព្យាបាលជំងឺគ្រេចស្មា។​ ក្រោយមកក្រុមគ្រូពេទ្យបានណែនាំឱ្យលោកផ្អាកហាត់ប្រាណមួយរយៈ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ