មនុស្ស​៨នាក់ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

យ៉ាង​ហោច​ណាស់​មនុស្ស​ដល់​ទៅ ៨​នាក់​បាន​ស្លាប់ ហើយ ៣៣​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល ២០​ថ្ងៃ​ក្នុង​ខែ​មីនា កើន​ឡើង​ដល់ ១០៨​នាក់​ហើយ។

របាយការណ៍​នគរបាល​ចរាចរណ៍ ដែល​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ១៩​ករណី បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៨​នាក់ ខណៈ​មនុស្ស ១៩​នាក់​រង​របួស​ធ្ងន់ និង១៤​នាក់​ទៀត​រង​របួស​ស្រាល។

របាយការណ៍​នេះ​ បាន​បន្ថែម​ទៀត​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​ ២០៦ករណី បាន​កើត​ឡើង​​ចន្លោះ​ពី​ថ្ងៃ​ទី ១​ដល់​ថ្ងៃ​២០ ខែ​មីនា​នេះ​ ​ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១០៨​​នាក់​ និង​របួស​ធ្ងន់​ស្រាល​ចំនួន ២៨១​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ