ពលរដ្ឋពីរនាក់នៅឧត្តរមានជ័យចោទថាកងរាជអាវុធហត្ថវាយពួកគេមិនប្រាប់មូលហេតុ

ប្រជាពលរដ្ឋពីរនាក់រស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានចោទប្រកាន់ថា កម្លាំងកងរាជអាវុធ៣រូបនៅក្នុងស្រុកនេះ បានវាយដំពួកគាត់ បណ្តាលឲ្យរងរបួសដោយមិនប្រាប់ថា បានប្រព្រឹត្តកំហុសអ្វីនោះទេ។

ប្រជាពលរដ្ឋពីរនាក់រស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានចោទប្រកាន់ថា កម្លាំងកងរាជអាវុធ៣រូបនៅក្នុងស្រុកនេះ បានវាយដំពួកគាត់ បណ្តាលឲ្យរងរបួសដោយមិនប្រាប់ថា បានប្រព្រឹត្តកំហុសអ្វីនោះទេ។

តាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ពលរដ្ឋពីរនាក់នោះឈ្មោះ​​ សន បូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ អឿន ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង២ជាគូដណ្តឹងនិងគ្នា​ ពួកគេធ្វើដំណើរតាមម៉ូតូពីផ្ទះទៅផ្សារក្បែរនោះកាលពីថ្ងៃទី១៨ខែមេសា ក៏ស្រាប់តែមានរថយន្តកងរាជអាវុធហត្ថមានបំពាក់សារ៉ែន ស្ទាក់​ពួកគេវាយដំរួចក៏បើកចេញ​ទៅបាត់។​

តាមការអះអាងរបស់ជនរងគ្រោះ គឺកម្លាំងរាជអាវុធទាំង៣រូបនោះមាន ឈ្មោះ សោម សុផល ឈ្មោះ ហៀង សុភាព និងឈ្មោះ លី។​

លោក គង់ តារា មេបញ្ជាការកង រាជអាវុធហត្ថស្រុកត្រពាំងប្រសាទ បានប្រាប់អ្នកសារព័ត៌មាននៅអគ្គស្នងការដ្ឋាននគរបាលជាតិថា លោក​មិនទាន់បានដឹងរឿងនេះទេ ហើយប្រាប់ថា មិនចាំបាច់ផ្សព្វផ្សាយរឿងនេះទេ។​

រហូតដល់ថ្ងៃទី២១ខែមេសានេះ នៅមិនទាន់មានព័ត៌មានថា ករណីហិង្សានេះ ត្រូវបានដោះស្រាយយ៉ាងណានៅឡើយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។