មេដឹកនាំចិនថាចង់ឃើញហុងកុងមានស្ថិរភាព

មេដឹកនាំចិនលោក ស៊ីជីន ពីង (Reuters)

មេដឹកនាំចិនលោក ស៊ីជីន ពីង (Reuters)

មេដឹកនាំចិនថ្លែងប្រាប់អ្នកគ្រប់គ្រងដែនដីហុងកុងថា ចង់ឃើញដែនដីហុងកុងមានស្ថិរភាព រួមរួបគ្នាទាំងនយោបាយនិងសង្គម ខណៈចលនាពលរដ្ឋនៅដែនដីនោះតវ៉ាទាមទារយកសេរីភាពស្ទុះឡើងពី១ថ្ងៃទី១ថ្ងៃ។

មេដឹកនាំចិនថ្លែងប្រាប់អ្នកគ្រប់គ្រងដែនដីហុងកុងថា ចង់ឃើញដែនដីហុងកុងមានស្ថិរភាព រួមរួបគ្នាទាំងនយោបាយនិងសង្គម ខណៈចលនាពលរដ្ឋនៅដែនដីនោះតវ៉ាទាមទារយកសេរីភាពស្ទុះឡើងពី១ថ្ងៃទៅ១ថ្ងៃ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរបានឲ្យដឹងថា មេដឹកនាំចិនលោក ស៊ីជីន ពីង ថ្លែងទៅកាន់អ្នកគ្រប់គ្រងដែនហុងកុង លោក លឿង ចុនយីង នៅក្នុងកិច្ចប្រជុំ APEC នៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងទីក្រុង លីម៉ា ប្រទេសប៉េរូ។

របាយការណ៍របស់សភាអាមេរិកបានព្រមានថា ការជ្រៀតជ្រែករបស់ចិនលើរដ្ឋបាលដែនដីហុងកុងខ្លាំងពេក កំពុងមានប្រតិកម្មឡើងឈានដល់ចំណុចប្រកាសអាសន្នហើយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរសេដ្ឋកិច្ចពិភពលោក។

របាយការណ៍ប្រចាំឆ្នាំរបស់សភាអាមេរិកចេញផ្សាយកាលពីសប្តាហ៍មុនស្តីពីការត្រួតពិនិត្យពីទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខចិនអាមេរិក បានផ្តោតលើការចាប់ពង្រត់និងការឃុំខ្លួនអ្នកលក់សៀវភៅនៅក្នុងដែនដីហុងកុង ការដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយ និងរឹតត្បិតសេរីភាពពលរដ្ឋនៅទីនោះ។

របាយការណ៍របស់បេសកជនបានលម្អិត៣៣ទំព័រ និយាយពីដែនដីអតីតអាណានិគមអង់គ្លេសនេះ គឺបានជំរុញឲ្យរដ្ឋអំណាចអាមេរិកស៊ើបអង្កេត លើដែនដីស្វ័យយ័ត្នហុងកុង ពីសេរីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ។

របាយការណ៍សភាអាមេរិកលើកឡើងថា ហុងកុងនៅតែដើរតួជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់របស់ពិភពលោក។

អង់គ្លេសបានប្រគល់ដែនដីហុងកុងជាអតីតដែនដីអាណានិគមរបស់ខ្លួនទៅឲ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ដោយភ្ជាប់លក្ខខណ្ឌ ប្រទេសមួយប្រព័ន្ធដឹកនាំពីរ គឺផ្តល់សិទ្ធិសេរីភាព ដែនដីហុងកុងជាដែនដីស្វ័យយ័ត្ន។

មួយរយៈចុងក្រោយនេះ ពលរដ្ឋហុងកុងតវ៉ាជាបន្តបន្ទាប់ដោយពួកគេចោទថា រដ្ឋអំណាចចិនគៀបសង្កត់លើរដ្ឋអំណាចនិងពលរដ្ឋហុងកុង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។